ខេត្តបន្ទាយមានជ័យ ៖ ត្រាក់ទ័រ១គ្រឿងបានក្លាយជាចំណីអគ្គីភ័យ នៅខាងលិចភូមិអំពិលព្រង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈម្ចាស់ដុតគល់ឈើអាំងភ្លើងក្បែធុងហ្គាសនិងប្រេងម៉ាស៊ីននិងជិតត្រាក់ ទ័រភ្លឺព្រឹកឡើងមិនបានពន្លត់ជាប់រវល់យកប្រេងម៉ាស៊ីនទៅច្រូតស្រូវ នៅថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩នេះ។
លោកជា ស្លូញ បានឲ្យដឹងទៀតថា៖ម្ចាស់ត្រាក់ទ័រឈ្មោះក្តៀប សៅ ភេទប្រុសអាយុ៣៤ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះនិត សៅដា អាយុ៣៣ឆ្នាំ នៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។នៅមុនពេលកើតហេតុ យប់ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៩ ឈ្មោះក្តៀប សៅ ជាម្ចាស់ត្រាក់ទ័រនិងកូនឈ្នួល ដោយរងារខ្លាំង ក៏នាំគ្នាដុតគល់ឈើអាំងភ្លើង លុះព្រឹកឡើងថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៩ កូនឈ្នួលបានក្រោកយកម៉ាស៊ីនច្រូតទៅច្រូតស្រូវឯវាលស្រែដែលនៅឆ្ងាយពីកន្លែងដេកប្រមាណ៤០០ម៉ែត្រ ចំណែកម្ចាស់ត្រាក់ទ័របានចងអង្រឹងដេកបន្ត ។
ក្រោយមកក៏បានក្រោកដើរយកប្រេងម៉ាស៊ីនទៅចាក់ប្រេងម៉ាស៊ីនច្រូតស្រូវ ដោយមិនបានពន្លត់ភ្លើងដុតគល់ជាមុន នៅវេលាម៉ោង១២និង២៩នាទីថ្ងៃត្រង់ នាថ្ងៃដដែល ពេលកំពុងចាក់ប្រេងម៉ាស៊ីនច្រូតស្រាប់តែលឺស្នូរផ្ទុះធុងហ្គាស ហើយក៏បានឃើញ ត្រាក់ទ័រត្រូវ ភ្លើងឆាបឆេះ យ៉ាងសន្ធោរសន្ធៅពេលនោះម្ចាស់និងកូនឈ្នួលនិងប្រជាពលរដ្ឋនៅក្បែរនោះបាននាំគ្នាយកទុយោទឹកបង្ហូរពីស៊ីតែនទឹកដាក់តាមគោយន្តសម្រាប់ប្រើប្រាស់ពន្លត់រហូតរលត់អស់។
លោកអធិការបានបន្តថា៖ការខូចខាតក្បាលត្រាក់ទ័រ១គ្រឿងម៉ាកគូបូតាចិចសែ ១គ្រឿងនិងរ៉ឺម៉កត្រាក់ទ័រសម្រាប់ដឹលម៉ាស៊ីនច្រូត១គ្រឿង ។មូលហេតុ គឺដោយសារម្ចាស់ត្រាក់ទ័រនិងកូនឈ្នួល ដុតភ្លើងអាំងពីយប់ជិតធុងហ្គាស និងប្រេងម៉ាស៊ីនជិតត្រាក់ទ័រ ពេលដើរទៅស្រែមិនបានពន្លត់ភ្លើងគល់ឈើជាមុនសិន ទើបបង្កឲ្យកើតមានគ្រោះមហន្តរាយបែបបនេះ ៕ វណ្ណា