កូនក្រមុំនៅតែក្រមុំដដែលដោយសារកូនកំលោះជាប់ខ្នោះ…ក្នុងអំពើឃាតកម្មក្នុងថ្ងៃខ្លួនរៀបមង្គលការ

ចែករំលែក៖

ភ្នំពេញ៖ ខឹងខុស ខឹងខាត គិតខ្លីយកមេរោគដាក់ក្នុងខួរក្បាល ក្លាយជាឃាតករត្រឹមមួយពព្រិចភ្នែក ជិតដល់រាត្រីទឹកឃ្មុំទៅហើយ ក្លាយជារាត្រីទឹកខ្មេះ បែរជាដេកជាប់ខ្នោះ ខណៈកូនកំលោះត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងថ្ងៃរៀបការ ក្រោយពីខ្លួននឹងបក្ខពួកយកពូថៅកាប់ភ្ញៀវខាងកូនក្រមុំស្លាប់ ដោយគ្មានការយោគយល់អាព្យាស្រ័យ រកដំណោះស្រាយដោយសន្តិវិធី។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ នគរបាលខណ្ឌព្រែកព្នៅ បានបញ្ជូនខ្លួនជនដៃដល់ ដែលប្រើហិង្សាវាយកាប់ចាក់ ក្នុងរោងការចំនួន ២នាក់ រួមទាំងកូនកំលោះផងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានអោុដឹងថា៖ ជនសង្ស័យដែលត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ ត្រូវគេរាយការណ៍មកថា មានម្នាក់ គឺជាសាមីខ្លួនកូនកំលោះ និងម្នាក់ទៀត គឺជាភ្ញៀវខាងកូនកំលោះ។ ដោយឡែក ជនសង្ស័យ ៤នាក់ទៀត កំពុងរត់គេចខ្លួន។
ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពយកពូថៅ កាប់លើជនរងគ្រោះជាភ្ញៀវកូនក្រមុំ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់យ៉ាងធ្ងន់ធ្ងរ កាលពីកាលពីយប់ថ្ងៃទី០៨ ខែធ្នូឆ្នាំ២០១៩ នៅចំណុចភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ភាគីបង្ក គឺជាក្រុមភ្ញៀវខាងកូនកំលោះដែលមកពីខេត្តកំពត មកចូលរួមពិធីមង្គលការនៅចំណុចកើតហេតុខាងលើ លុះមកដល់ពេលកើតហេតុថ្ងៃទី៨ ខែឆ្នាំដដែល ត្រូវនឹងថ្ងៃហូបការ ពេលនោះភាគីបង្កខាងកូនកំលោះបាននាំគ្នាយកពូថៅ កាប់លើភាគីខាងកូនក្រមុំបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។
នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ភ្លាមៗនោះសមត្ថកិច្ច បានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ចំណែកបក្ខពួកផ្សេងទៀតរត់គេចខ្លួនអស់។
ចុងក្រោយកូនកម្លោះដេកគុក កូនក្រមុំនៅក្រមុំដដែល ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print