ឥណ្ឌានិងរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធ Indra-2019 ហើយ 

ចែករំលែក៖

កម្លាំងទាហានប្រទេសទាំងពីរ តែងតែធ្វើសមយុទ្ធរួមគ្នាជាច្រើន ក្នុងនោះមានសមយុទ្ធប្រចាំឆ្នាំ ដូចជា សមយុទ្ធ​ Indra ជាដើម ហើយនៅពេលនេះដែរ សមយុទ្ធ​ Indra-2019 បានចាប់ផ្តើមជាផ្លូវការ និងទ្រង់ទ្រាយធំបំផុតថែមទៀតផង។​

បើតាមសារព័ត៌មានរុស្ស៊ី​ បានផ្សាយថា ការធ្វើសមយុទ្ធ​រួមគ្នាទ្វេភាគី ​រវាង រុស្ស៊ី និង ឥណ្ឌា ឈ្មោះ​ Indra-2019 ​បានចាប់ផ្តើមជាផ្លូវការហើយ។

ពិធីប្រកាសចាប់ផ្តើមធ្វើសមយុទ្ធនេះ បានរៀបចំឡើង នៅទីលាន  Babin ​ស្ថិតក្នុងរដ្ឋ ​Uttar Pradesh ។ រីឯការធ្វើសមយុទ្ធ  Indra-2019 នេះ ក៏បាន​ចាប់ផ្តើមឡើងជាផ្លូវការហើយដែរ។ នៅក្នុងពិធី​នោះ ​ក៏មានគោរពទង់ជាតិប្រទេសទាំង​ពីរ ហើយឧទ្ធម្ភាគចក្រ​​ ទាហានឆត្រយោង​  កម្លាំងទាហានថ្មើរជើង និងអាវុធជាច្រើន បាន​ធ្វើព្យុហយាត្រា ជាការបើកឆាកចាប់ផ្តើម។

សមយុទ្ធ​ Indra-2019 ​ចាប់ផ្តើមធ្វើឡើង នៅថ្ងៃទី​១១ ដល់ថ្ងៃទី​២១ ខែធ្នូ​ឆ្នាំ​២០១៩ នៅក្នុងរដ្ឋចំនួន៣ផ្សេងគ្នា ក្នុងប្រទេសឥណ្ឌា ។ ជាមួយគ្នានេះដែរ រុស្ស៊ីក៏បានបញ្ជូនទាហានជិត១ពាន់នាក់ទៅចូលរួម​ ដោយមានក្រុមអាកាសយានិក កម្លាំងការពារដែនអាកាស ​អ្នកជំនាញ់អាវុធ និងក្រុមនាវឹក​មកពីកងពលប្រចំា សមុទ្រ Baltic ផងដែរ​។

កម្លាំងទាហានរុស្ស៊ី នឹងបំពេញភារកិច្ចទៅតាមគម្រោង នៅលើរថក្រោះ រថពាសដែក និង​យន្តហោះចម្បាំង ដែលភាគីឥណ្ឌាជាអ្នកផ្គត់ផ្គង់ឲ្យ។

ការធ្វើសមយុទ្ធរបស់ទាហានប្រទេសទាំងពីរ ក្នុងគោលដៅ​បង្កើនកិច្ចសហប្រតិបត្តិការ​យោធា ទាំងកម្លាំងទាហានជើងទឹក ជើងគោក និង ជើងអាកាស​។ កន្លងមក ឥណ្ឌានិងរុស្ស៊ី តែងតែធ្វើសមយុទ្ធជាញឹកញាប់ ដោយឥណ្ឌា និងរុស្ស៊ី មានទំនាក់ទំនងល្អផ្នែកយោធា និងអាវុធ ។ ​​ប្រទេសទាំងពីរក៏បានសហការគ្នាផលិតមីស៊ីល ល្បឿនលឿនដោយជោគជ័យ ក្នុងនោះមានមីស៊ីល​ Brahmos ​ជាដើម៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print