អាមេរិក រកយុទ្ធវិធីសាស្ត្រ ដើម្បីទប់ស្កាត់ការលក់អាវុធរបស់រុស្ស៊ី

ចែករំលែក៖

រយៈពេលកន្លងមក រុស្ស៊ីបានលក់អាវុធឲ្យរដ្ឋាភិបាលស៊ីរីជាច្រើន ខណៈបានធ្វើឲ្យអាមេរិកខឹងសម្បារយ៉ាងខ្លាំង។ នៅពេលនេះអាមេរិក រកហេតុផលចោទប្រកាន់ទៅលើរុស្ស៊ីជាអ្នកគាំទ្រភេរវកម្ម ដើម្បីដាក់បញ្ជូនរុស្ស៊ីក្នុងបញ្ជីខ្មៅ​ ។

គណកម្មការកិច្ចការបរទេសរបស់សភា អាមេរិក បានអនុម័ត សេចក្តីព្រាងច្បាប់ ចាត់ទុករុស្ស៊ីជាប្រទេសគាំទ្រភេរវកម្ម​​។ នៅក្នុងសេចក្តីព្រាងច្បាប់នោះ​ ក្រសួងការបរទេសអាមេរិកនឹងព្រឹក្សា ជាមួយក្រសួងការពារជាតិ  ដើម្បីកំណត់ក្រុមហ៊ុន បុគ្គល​រុស្ស៊ី​ ដែលបានគាំទ្រដល់ក្រុមភេរវកម្ម ទាំងហិរញ្ញវត្ថុនិងអាវុធ ។​ កម្មភាពគាំទ្ររបស់រុស្ស៊ី ជាហេតុធ្វើឲ្យរដ្ឋាភិបាលស៊ីរី ទិញអាវុធពីរុស្ស៊ីកាន់តែច្រើន​។

ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងត្រួតពិនិត្យ​ ទៅលើ​បុគ្គល រុស្ស៊ី ជាអ្នកគាំទ្រដល់ក្រុមភេរវកម្ម ហើយបញ្ជូនទៅកាន់សភាអនុម័ត ក្នុងរយៈពេល ៩០ថ្ងៃ​។ ក្នុងរយៈពេលនោះ​ ក្រសួងការបរទេសអាមេរិក​ បញ្ចាក់ឲ្យបានច្បាស់ថា ក្រុមប្រដាប់អាវុធដែលគ្រប់គ្រងដោយរុស្ស៊ី​​ក្នុងនោះមាន ក្រុម​ LPR និង​ DPR ​​មកពីតំបន់សាធារណរដ្ឋ​ Lugansk និង​ Donetsk ​ជាក្រុមភេរវកម្មបរទេសដែរឬទេ ។

ប្រសិនបើច្បាប់ខាងលើត្រូវបានអនុម័តនោះ បុគ្គល និងក្រុមហ៊ុន ស្ថានប័នមួយចំនួននៅរុស្ស៊ី​ស្ថិតនៅក្នុងបញ្ជីខ្មៅ​របស់អាមេរិក គឺត្រូវហាមប្រាមចូលទឹកដីអាមេរិក ​បង្កកប្រាក់ ហាមរកស៊ី​ជាមួយជនជាតិអាមេរិក។បច្ចុប្បន្ន ប្រទេសស្ថិតនៅក្នុងបញ្ជីខ្មៅគាំទ្រភេរវកម្មរបស់អាមេរិកមាន អ៊ីរ៉ង់ កូរ៉េខាងជើង ស៊ីរី ស៊ូដង់​ គុយ បា អ៊ីរ៉ាក់ លីប៊ី​ ៕ឮ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print