ចោរឆ្លងខេត្ត! កាត់សង័្កសីលួចរថយន្ត១គ្រឿងពលរដ្ឋ និងសមត្ថកិច្ចព័ទ្ធចាប់ជាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ និងសមត្ថកិច្ចព័ទ្ធចាប់ជនសង្ស័យ(ចោរលួច)រថយន្ត ១គ្រឿងបានភ្លាមៗ បន្ទាប់ជនសង្ស័យធ្វើសកម្មភាពលួចបានសម្រេច ប៉ុន្តែត្រូវម្ចាស់ផ្ទះដឹង និងស្រែកឆោឡោឡើង ។

ហេតុការណ៍ករណីលួចរថយន្ត ១គ្រឿងខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ និង២០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ប៉ា សារុំ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ជនសង្ស័យ(ចោរ)ឈ្មោះ សេង វេហា ហៅ(អ៊ ចាន់យួន) ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិព្រះពន្លា ឃុំឬស្សីក្រោម ក្រុងសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ ជនសង្ស័យបានធ្វើសកម្មភាពកាត់ទ្វារសង្ក័សីចូលលួចរថយន្ត ១គ្រឿងម៉ាក MAZDA ពណ៏ត្រេអី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02 2.0423 ។

របាយការណ៍នគរបាលខាងលើបន្តថា យោងតាមបណ្ដឹងរបស់ឈ្មោះ ប៉ា លឹមហុង ហៅភា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គឿងសំណង់ បច្ចុប្បន្ន មានទីលំនៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាកូនម្ចាស់ផ្ទះរងគ្រោះ បានរាបរបថា ជនសង្ស័យ(សេង វេហា) បានធ្វើសកម្មភាពកាត់ទ្វារសង្ក័សីចូលលួចរថយន្តបានសម្រេច ប៉ុន្តែនៅពេលបើករថយន្តចេញមកក្រៅ ខ្លួនឃើញក៍ស្រែកឲ្យគេឯងជួយបណ្ដើររាយការណ៍តាមទូរស័ព្ទទៅសមត្តកិច្ចបណ្ដើរ ខណៈនោះត្រូវបានប្រជាពលរដ្ឋ និងសមត្តកិច្ចព័ទ្ធចាប់បានភ្លាមៗ ។

របាយការណ៍ដដែលបន្តទៀតថា ជនសង្ស័យ(សេង វេហា) ឃាត់ខ្លួនតាមបញ្ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងនាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print