ឆ្អើរត្រីពេលយប់ទុកចោលភ្លើងឆាបឆេះអស់ផ្ទះបីខ្នង នៅស្រុកជលគិរី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋដែលជាអ្នកឆ្អើរត្រីចំនួន៣ខ្នងត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ បន្ទាប់ពីម្ចាស់ផ្ទះបានឆ្អើរត្រីទុកចោលនៅពេលយប់ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត១១យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នៅក្នុងភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី ។

2dd78cb3-7a41-4480-950c-8a73d8da58d1

សមត្ថកិច្ចបានអោយដឹងថា ផ្ទះបង្កហេតុបណ្តាលអោយឆេះនេះមានម្ចាស់ ឈ្មោះ ទុយ ម៉ៅ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ ។ ចំណែកផ្ទះ២ផ្សេងទៀតជាផ្ទះដែលគេសង់អោយគ្រូបង្រៀនស្នាក់នៅ ដែលមកពីមូលដ្ឋានឆ្ងាយ ។

សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះខាងលើ បានយកភ្លើង មកដុតឆ្អើរត្រី ដែលមាននៅក្នុងរោងឆ្អើរត្រី នៅពេលដែលកំពុងឆ្អើរស្រាប់តែឆាបខ្លាញ់ត្រីដែលស្រក់ ហើយក៏ឆាបឆេះតែម្តង ភ្លាមៗនោះប្រជាពលរដ្ឋនៅទីនោះបានជួយពន្លត់ដែរ តែជួយអត់ឈ្នះ ក៏ឆេះរាលដាលដល់ផ្ទះគ្រូបង្រៀនពីរខ្នងទៀតរហូតអស់រលីងតែម្តង ។

សមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យនេះបណ្តាលអោយរងការខូចខាតផ្ទះ៣ខ្នងបានឆេះទាំងស្រុង ម៉ាស៊ីនសាំង២គ្រឿង  ម៉ាស៊ីនម៉ាស៊ុត១គ្រឿង  ស្រូវពូជ ៨០០គីឡូក្រាម  ម៉ូតូ១គ្រឿង  លុយរបស់លោកគ្រូ៥៤០ដុល្លា  និងប្រាក់រៀល៨០ម៉ឺន  ផ្លាកទីន៤ជី  អាគុយ១គ្រឿង ។

ករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថា មកពីភ្លើងអង្គត់អុសដែលដុតចោលហើយឆាបឆេះ និងរាលដាលឡើងតែម្តង ៕

dadff4d9-2de7-40bd-9cf1-13ce51aaca86

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print