ភ្នំពេញ៖ ឃ្លាំងលក់រថយន្តសេរីទំនើប ជាច្រើននៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវគយ និងរដ្ឋាករសាខារាជធានីភ្នំពេញចុះឆែកឆេរ និងត្រួតពិនិត្យមើលឯកសារគ្រប់រថយន្ត សង្ស័យគ្មានការបង់ពន្ធ ប៉ុន្តែមន្ត្រីគយទាំងនោះមិនបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននោះទេ ខណ:អ្នកយកព័ត៏មានសាកសួរថា ពាក់ព័ន្ធនិងករណីនេះ ។
ក្នុងករណីចុះត្រួតពិនិត្យឆែកឆេរខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ដោយចុះប្រតិបត្តិការណ៍២គោលដៅ ដោយគោលដៅទី១នៅតាមបណ្ដោយផ្លូវសហពន្ធរុស្ស៊ី ទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី សង្កាត់ស្រះចក និងគោលដៅទី២ នៅចំណុចផ្លូវព្រះនរោត្តម ទល់មុខអង្គរភាពប្រឆាំងអំពើពុករលួយ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
គួរបញ្ជាក់ថាក្នុងប្រតិបត្តិការណ៍នេះដែរ សាខាគយនិងរដ្ឋាករ សាខារាជធានីភ្នំពេញ មិនបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននោះទេ ខណ:អ្នកយកព័ត៏មានសាកសួរថា ពាក់ព័ន្ធនិងករណីរថយន្តទាំងអស់នោះថាតើមានអត់បង់ពន្ធ ឬគ្មានពន្ធតែក្រុមមន្ត្រីគយទាំងនោះមិនបាននិយាយអ្វីទាំងអស់ ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋ បាននាំគ្នានិយាយថា កន្លងមកមន្ត្រីគយជាច្រើននាក់រងការរិះគន់ថា ចល័តតាមផ្លូវឬតាមខេត្តនិងរាជធានីចុះបង្ក្រាបទំនិញអត់បង់ពន្ធ ប៉ុន្តែទំនិញទាំងនេះមិនត្រូវបានផាកពិន័យជាលុយបង់ចូលរដ្ឋឡើយ ។
ប្រភពមិនបានចោទពីមន្ត្រីគយទទួលបានសំណូកទេ ប៉ុន្តែស្នើរឱ្យថ្នាក់លើ ឬប្រជាពលរដ្ឋពិចារណា ថាតើ ការអនុវត្តន៍នេះត្រឹមត្រូវឬអត់ ? ចុះមូលហេតុអ្វីបានជារថយន្ត ម៉ូតូ និងទូរស័ព្ទ ។ល។ មិនមានពន្ធហើយអាចចរាចរក្នុងក្រុងបាន តើរបស់ទាំងនេះគេចតាមច្រកណា ។
ជាក់ស្តែងថ្មីៗនេះ កន្លែងលក់ទូរស័ព្ទជាក់ច្រើនកន្លែង ត្រូវបានបង្ក្រាបនិងកន្លែងខ្លះទៀតមិនបង្ក្រាប ។ មិនបង្ក្រាបក៍ព្រោះមានការចចារគ្នាមុន ។
ក្រៅពីនោះកន្លែងលក់រថយន្តទំនើបៗក៍ស្រដៀងគ្នាផងដែរ បើចចារត្រូវគឺមិនចាប់ ប៉ុន្តែបើចចារមិនត្រូវចាប់និងរឹបអូស ។ បន្ថែមពីនោះអ្វីដែលគួរអស់សំណើច គឺមន្ត្រីគយក៍ប្រើឡានអត់ពាក់ស្លាកលេខដែរ ។
ហើយគយយូរយារណាស់មកហើយមិនដែលបង្ក្រាបទំនិញអត់ពន្ធនោះទេ រួមបញ្ចូលទាំងយាន្តជំនិះគ្រប់ប្រភេទ និងទូរស័ព្ទដៃឧបករណ៍ប្រើប្រាស់ជាដើម ៕
ដោយ៖ ស ដារ៉ា