(UPDATE)៖ គយ​ និង​រដ្ឋាករ​សាខា​រាជធានី​ភ្នំពេញ​ចុះ​ឆែកឆេរ​ឃ្លាំង​លក់​រថយន្ត​ស៊េរី​ទំនើប​ ដោយ​លាក់បាំង​អ្នក​សារព័ត៌មាន

ចែករំលែក៖

​ភ្នំពេញ​៖​ ឃ្លាំង​លក់​រថយន្ត​សេរី​ទំនើប​ ជា​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ ត្រូវ​គយ​ និង​រដ្ឋាករ​សាខា​រាជធានី​ភ្នំពេញ​ចុះ​ឆែកឆេរ​ និង​ត្រួតពិនិត្យ​មើល​ឯកសារ​គ្រប់​រថយន្ត​ សង្ស័យ​គ្មាន​ការ​បង់ពន្ធ​ ប៉ុន្តែ​មន្ត្រី​គយ​ទាំងនោះ​មិន​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​នោះ​ទេ​ ខណ​:​អ្នក​យក​ព័​ត៏​មាន​សាកសួរ​ថា​ ពាក់ព័ន្ធ​និង​ករណី​នេះ​ ។​

image4 (2)

​ក្នុង​ករណី​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៦​ ដោយ​ចុះ​ប្រតិបត្តិ​ការណ៍​២​គោលដៅ​ ដោយ​គោលដៅ​ទី​១​នៅ​តាម​បណ្ដោយ​ផ្លូវ​សហ​ពន្ធ​រុ​ស្ស៊ី​ ទល់មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ សង្កាត់​ស្រះ​ចក​ និង​គោលដៅ​ទី​២​ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម​ ទល់មុខ​អង្គរ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ ។​

​គួរ​បញ្ជាក់​ថា​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ដែរ​ សាខា​គយ​និង​រដ្ឋាករ​ សាខា​រាជធានី​ភ្នំពេញ​ មិន​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​នោះ​ទេ​ ខណ​:​អ្នក​យក​ព័​ត៏​មាន​សាកសួរ​ថា​ ពាក់ព័ន្ធ​និង​ករណី​រថយន្ត​ទាំង​អស់នោះ​ថា​តើ​មាន​អត់​បង់ពន្ធ​ ឬ​គ្មាន​ពន្ធ​តែ​ក្រុម​មន្ត្រី​គយ​ទាំងនោះ​មិន​បាន​និយាយ​អ្វី​ទាំងអស់​ ។​

​បើ​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​ បាន​នាំ​គ្នា​និយាយ​ថា​ កន្លង​មក​មន្ត្រី​គយ​ជា​ច្រើន​នាក់​រង​ការ​រិះគន់​ថា​ ចល័ត​តាម​ផ្លូវ​ឬ​តាម​ខេត្ត​និង​រាជធានី​ចុះ​បង្ក្រាប​ទំនិញ​អត់​បង់ពន្ធ​ ប៉ុន្តែ​ទំនិញ​ទាំងនេះ​មិន​ត្រូវ​បាន​ផាកពិន័យ​ជា​លុយ​បង់​ចូល​រដ្ឋ​ឡើយ​ ។​

​ប្រភព​មិន​បាន​ចោទ​ពី​មន្ត្រី​គយ​ទទួល​បាន​សំណូក​ទេ​ ប៉ុន្តែ​ស្នើរ​ឱ្យ​ថ្នាក់លើ​ ឬ​ប្រជាពលរដ្ឋ​ពិចារណា​ ថា​តើ​ ការ​អនុវត្តន៍​នេះ​ត្រឹមត្រូវ​ឬ​អត់​ ?​ ចុះ​មូលហេតុ​អ្វី​បានជា​រថយន្ត​ ម៉ូតូ​ និង​ទូរស័ព្ទ​ ។​ល​។​ មិន​មាន​ពន្ធ​ហើយ​អាច​ចរាចរ​ក្នុង​ក្រុង​បាន​ តើ​របស់​ទាំងនេះ​គេច​តាម​ច្រក​ណា​ ។​

​ជាក់ស្តែង​ថ្មីៗ​នេះ​ កន្លែង​លក់​ទូរស័ព្ទ​ជាក់​ច្រើន​កន្លែង​ ត្រូវ​បាន​បង្ក្រាប​និង​កន្លែង​ខ្លះ​ទៀត​មិន​បង្ក្រាប​ ។​ មិន​បង្ក្រាប​ក៍​ព្រោះ​មានការ​ច​ចារ​គ្នា​មុន​ ។​

​ក្រៅពី​នោះ​កន្លែង​លក់​រថយន្ត​ទំនើបៗ​ក៍​ស្រ​ដៀង​គ្នា​ផង​ដែរ​ បើ​ច​ចារ​ត្រូវ​គឺ​មិន​ចាប់​ ប៉ុន្តែ​បើ​ច​ចារ​មិន​ត្រូវ​ចាប់​និង​រឹបអូស​ ។​ បន្ថែម​ពី​នោះ​អ្វី​ដែល​គួរ​អស់សំណើច​ គឺ​មន្ត្រី​គ​យក៍​ប្រើ​ឡាន​អត់​ពាក់​ស្លាក​លេខ​ដែរ​ ។​

​ហើយ​គយ​យូរយារ​ណាស់​មក​ហើយ​មិន​ដែល​បង្ក្រាប​ទំនិញ​អត់​ពន្ធ​នោះ​ទេ​ រួម​បញ្ចូល​ទាំង​យាន្ត​ជំនិះ​គ្រប់​ប្រភេទ​ និង​ទូរស័ព្ទ​ដៃ​ឧបករណ៍​ប្រើប្រាស់​ជាដើម​ ៕​

image6 (2)

image8

image4

image5

image6

image2

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print