៩ឆ្នាំជាប់គ្នា អធិការបតីអាល្លឺម៉ង ក្លាយជាស្ត្រីមានឥទ្ធិពលបំផុតលើពិភពលោក

ចែករំលែក៖

តាមការជ្រើសរើសរបស់ទស្សនាវដ្តី​ Forbes សម្រាប់ស្ត្រីដែលមានឥទ្ធិពលបំផុតលើពិភពលោក អធិការបតី អាល្លឺម៉ង ​លោកស្រី Angela Merkel ជាប់ជាបុគ្គលដ៏មានឥទ្ធិពល​បំផុត នៅលើពិភពលោក ​ប្រចាំឆ្នាំ​២០១៩ ជាបន្តទៀត ។ នេះជាលើកទី​៩ហើយ​ ក្នុងរយៈពេល​៩ឆ្នាំជាប់ៗគ្នា ដែលលោកស្រី Angela Merkel ឈរលំដាប់កំពូល តារា​ងជាស្ត្រីដ៏មានឥទ្ធិពលបំផុត នៅលើពិភពលោក។

នៅក្នុងបញ្ជីឈ្មោះស្ត្រីមានឥទ្ធិពល លើពិភពលោកទាំង១០០រូប ដែលបានជ្រើសរើស ក្នុងនោះ លោកស្រី   Angela Merkel ឈរលំដាប់ទី​១ដដែល។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះរបស់ស្ត្រីមានឥទ្ធិពលបំផុត នៅលើពិភពលោក​ ប្រចាំឆ្នាំ​២០១៩៖

១-​អធិការបតីអាល្លឺម៉ង់ លោកស្រី​ Angela Merkel  កើតនៅឆ្នាំ​១៩៥៤​ ។

២- លោកស្រី​ Christine Lagarde  ប្រធានធនាគារអឺរ៉ុប​ ECB ​ជនជាតិបារាំង។

៣-​លោកស្រី​ Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក ។

៤- លោកស្រី​ Ursula Von Der Leyen  ប្រធានគណៈកម្មការ​អឺរ៉ុប (EC) ជនជាតិអាល្លឺម៉ង់

៥-លោកស្រី Mary Barra ​ អគ្គនាយក CEO ក្រុមហ៊ុន​ General Motors ជនជាតិអាមេរិក។

៦-លោកស្រី​ Medinda gates ​ប្រធានមូលនិធិ​ Bill & Melinda gates ជនជាតិអាមេរិក។

៧-លោកស្រី​ Abigail Johnson ​ (CEO Fidelity Investments)​ជនជាតិអាមេរិក

៨-​លោកស្រី Ana Patricia Botin ​នាយកធនាគារ​ Santander ប្រទេសអេស្បាញ។

៩-លោកស្រី Ginni Romtty ប្រធានក្រុមហ៊ុន​ IBM ​ជនជាតិអាមេរិក ។

១០-លោកស្រី​ Marillyn Hewson ​(CEO Lockheed Martin)​ ជាក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិក​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print