លោក សោម សុខរ៉ាឌី ៖ សូមតុលាការទាំងបីថ្នាក់មេត្តាអនុវត្តច្បាប់បញ្ញាត្តិ និងគតិច្បាប់ ដើម្បីរកយុត្តិធម៌អោយអ្នកទន់ខ្សោយ គ្មានខ្នងបង្អែក

ចែករំលែក៖

ភ្នំពេញ៖ អាចជាអំពើអយុត្តិធម៍ ដែលគាត់បានហែលឆ្លងកាត់ ជាមួយនិងការឈឺចាប់ចំពោះចៅក្រម ព្រះរាជអាជ្ញាមួយចំនួននៃតុលាការ មានជនខ្លះអាងខ្នង អាងខ្សែ ទើបបុរសវ័យចំណាស់ម្នាក់បាន សម្រេចសរសេរពីប្រវត្តិរឿងរ៉ាវក្នុងផ្លូវតុលាការ ដោយគ្មានលាក់លៀមនោះឡើយ។
ខាងក្រោមនេះជាពាក្យពិតដែលគាត់បញ្ចេញជាសាធារណៈ ដោយលើកឡើងថា៖ សូមតុលាការទាំងបីថ្នាក់មេត្តាអនុវត្តច្បាប់បញ្ញាត្តិ និងគតិច្បាប់ ដើម្បីរកយុត្តិធម៌អោយអ្នកទន់ខ្សោយ គ្មានខ្នងបង្អែកដោយសុំកុំស្តាប់អ្នកមានអំណាច និងមានឥទ្ធិពល ហើយមិនអនុវត្តអ្វីដែលជាបញ្ញាត្តិច្បាប់មានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាយើងនេះ។
លោកបានលម្អិតថា៖ ខ្ញុំបាទ សោម សុខរ៉ាឌី សូមធ្វើការបកស្រាយនូវរឿងហេតុពិតជាក់ស្តែងរបស់ខ្ញុំបាទដែលរងនូវភាពអយុត្តិធម៌ពី ដ៏មានអំណាចនិងឥទ្ធិពលឈ្មោះ ជូ ដារ៉ារ៉េត (ហៅ ធារី) ដែលឃុបឃិតជាមួយចៅក្រម ព្រះរាជអាជ្ញាមួយចំនួនដោយសម្រេចសេចក្តីមិនត្រឹមត្រូវតាមបញ្ញាត្តិច្បាប់ដែលមានចែងទាល់តែសោះ ។
ខ្ញុំបាទ និងឈ្មោះ ជូ ដារ៉ារ៉េត បានរៀបការជាមួយគ្នានៅក្នុងប្រទេសជប៉ុនតាំងពីឆ្នាំ១៩៩៣ ប៉ុន្តែមិនដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍ ទៅតាមបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងនៅក្នុងមាត្រា២ និងមាត្រា៧ នៃច្បាប់ឯកពន្ធភាព ,មាត្រា៧៩ នៃច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារទេ។ មាត្រា២ នៃច្បាប់ឯកពន្ធភាព ចែងថា៖ “ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានចំណងអាពាហ៍ពិពាហ៍ ត្រូវគោរពគោលការណ៍ឯកពន្ធភាពដោយស្ម័គ្រចិត្ត_ប្ដីមួយប្រពន្ធមួយដោយមានចុះបញ្ជីអាពាហ៍ពិពាហ៍ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ស្របតាមលក្ខ ខណ្ឌ ដែលមានចែងក្នុងច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ។ មាត្រា៧ នៃច្បាប់ឯកពន្ធភាពចែងថា៖ “ត្រូវចាត់ទុកថាផិត គឺការរួមសេវនកិច្ចរវាងបុរសដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្ត្រីដទៃក្រៅពីប្រពន្ធរបស់ខ្លួន ឬការរួមសេវនកិច្ចរវាងស្ត្រីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយជាមួយបុរសដទៃក្រៅពីប្ដីរបស់ខ្លួន” ។
ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទ ផិតៈបុរសណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយស្ត្រីផ្សេងទៀត។ស្ត្រីណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសវនកិច្ចជាមួយបុរសផ្សេងទៀត ។
• មាត្រា៧៩ នៃច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ ចែងថា៖ អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជា ឬរវាងពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅឯបរទេស ត្រូវប្រព្រឹត្តទៅនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត ឬ ស្ថានកុងស៊ុលនៃរដ្ឋកម្ពុជាប្រចាំនៅប្រទេសដែលគូភាគីមានទីលំនៅ។
ក្នុងករណីដែលអាពាហ៍ពិពាហ៍ រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជា និងអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេសបានប្រព្រឹត្តទៅត្រឹមត្រូវតាមទំរង់នៃអាពាហ៍ពិពាហ៍ ដែលមានចែងក្នុងច្បាប់ នៃកន្លែងរៀបអាពាហ៍ពិពាហ៍ អាពាហ៍ពិពាហ៍នោះត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជា ប្រសិនបើអាពាហ៍ពិពាហ៍នោះមិនផ្ទុយនឹងបទបញ្ញត្តិច្បាប់នៃកម្ពុជា ។
លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ឬ សេចក្តីចំលងលិខិតអាពាហ៍ពិពាហ៍នេះ ត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៃស្ថានទូត ឬ ស្ថានកុងស៊ុលនៃរដ្ឋកម្ពុជា ឬ គូស្វាមីភរិយាមកតាំងទីលំនៅនៅរដ្ឋកម្ពុជា
ត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅឃុំ ឬ សង្កាត់ ដែលមកតាំងទីលំនៅនោះ” ។
ផ្អែកតាមបញ្ញាត្តិច្បាប់ខាងលើនេះ គឺខ្ញុំបាទ និងឈ្មោះ ជូ ដារ៉ារ៉េត (មានកូន ០៣នាក់ រៀនសាលាដែលមានកំរិតស្តង់ដារ
ខ្ពស់ល្បីៗនៅប្រទេសក្រៅ និងមានតម្លៃថ្លៃ) ពុំមានអេតាស៊ីវិល ឬសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់តាមបញ្ញាត្តិច្បាប់ខាងលើនេះទេ
ហេតុអ្វីបានជាតុលាការទាំងបីជាន់ថ្នាក់មិនពិនិត្យទៅលើឯកសារដែលជាភស្តុតាង និងពិចារណា ក្នុងការដាក់បន្ទុកអោយខ្ញុំបាទមានទោស ឬអត់? បែរជាតុលាការកាត់ក្តីអោយខ្ញុំបាទជាប់ទោសដាក់ពន្ធធានាគារដល់ទៅ១០ខែ ដោយអយុត្តិធម៌បំផុត ហើយប្រគល់នូវរាល់ទ្រព្យសម្បត្តិទាំងអស់ដែលខ្ញុំប្រឹងប្រែងរកស្ទើតែអស់ពាក់កណ្តាលជីវិតទៅអោយកូន។

ខ្ញុំបាទសូមជម្រាបជូនថា ថ្វីត្បិតតែខ្ញុំបាទខិលខូចមានស្រីខាងក្រៅផ្ទះក៏ពិតមែន ក៏ប៉ុន្តែខ្ញុំបាទពុំដែលប្រើពាក្យធ្ងន់ៗ ជេរ
ប្រមាថ ឬវាយដំប្រពន្ធកូនសូម្បីតែបន្តិចក៏គ្មានដែរ ទ្រព្យសម្បត្តិដែលជាញើសឈាមពាក់កណ្តាលជីវិតរបស់ខ្ញុំរាប់រយលានដុល្លារអាមេរិកនោះត្រូវបានតុលាការសំរេចប្រគល់អោយប្រពន្ធ និងកូនទាំងអស់ រួចហើយអោយខ្ញុំបាទធ្វើការងារក្រុមហ៊ុនបំរើកូន និងទទួលប្រាក់ខែពីកូនទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះលោកស្រី ជូ ដារ៉ារ៉េត ថែមទាំងរកគ្រប់មធ្យោបាយដើម្បីរកលេសរឿងផ្សេងៗទៀតដែលមិនមែនជាការពិត បង្កើតជារឿងព្រហ្មទណ្ឌដើម្បីធ្វើយ៉ាងណាអោយខ្ញុំបាទចូលដេកគុកអោយទាល់តែបាន ទាំងដែលខ្ញុំបាទពុំដែលមានកំហុស ឬទៅបំផ្លិចបំផ្លាញយកទ្រព្យសម្បត្តិនរណាម្នាក់ទាល់តែសោះឡើយ។ ខ្ញុំបាទមិនដែលដើរចោលផ្ទះ មិនដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងយកប្រាក់ពីក្នុងផ្ទះទៅអោយស្រីណាទាល់តែសោះ ។

កន្លងមកខ្ញុំបាទបានរួមចំនែកជួយអភិវឌ្ឍន៍ប្រទេសជាតិជាច្រើនផងដែរ ដោយខ្ញុំបាទ និងក្រុមគ្រួសារ(បងប្អូនបង្កើតរបស់
ខ្ញុំ) ជាអ្នកវិនិយោគ និងនាំក្រុមហ៊ុនជប៉ុនមកវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ម៉ាស៊ីនកិនស្រូវ សាងសង់អគារ សាលារៀន ផ្សារទំនើបអុីអន វិនិយោគលើដំណាំកសិកម្មផ្សេងៗទៀត និងបង្កើតការងារក្នុងស្រុកជូនប្រជាពលរដ្ឋរាប់ពាន់នាក់។ ប្រសិនបើខ្ញុំបាទជាមនុស្សអាក្រក់នោះជនជាតិជប៉ុនមិនមានជំនឿទុកចិត្តលើខ្ញុំបាទ និងក្រុមគ្រួសារខ្ញុំបាទនោះទេ។

សូមសំណូមពរតុលាការកំពូលឲ្យអនុវត្តអោយបានត្រឹមត្រូវតាមបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបច្ចុប្បន្ននេះ ខ្ញុំបាទពឹងពាក់មេធាវីការពារក្តីខ្ញុំបាទឲ្យជួយដាក់បណ្ដឹងសើរើដើម្បីសុំជំនុំជម្រះសារឡើងវិញ ក៏ប៉ុន្តែតុលាការនៅពុំទាន់មានចំណាត់ការ និងនូវតែពន្យាពេលក្នុងការទទួលយកបណ្ដឹងសើរើ ដោយសារតែបុគ្គលជាស្ត្រីនោះ ជាមនុស្សមានឥទ្ធិពល ទើបតុលាការកំពូលចាត់ការមានការយឺតយ៉ាវ តើភាគីខាងឈ្មោះ ជូ ដារ៉ារ៉េត គាត់មានឥទ្ធិពលលើតុលាការ ឬតុលាការទទួលបានប្រយោជន៍ណាមួយពី ឈ្មោះ ជូ ដារ៉ារ៉េត..!។ ជាងនេះទៅទៀត ឈ្មោះ ជូ ដារ៉ារ៉េត តែងតែទៅជម្រុញព្រះរាជអាជ្ញានៅសាលាដំបូង និងអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធនានាអោយអនុវត្តសាលដីកាដើម្បីយកខ្ញុំដាក់គុកដោយអយុត្តិធម៌ជាទីបំផុត ។
ចុងក្រោយ លោក សោម សុខរ៉ាឌី បានតែងចម្រៀងមួយបទដ៏មានអត្ថន័យចាក់ដោតបំផុត ដែលមានចំណងជើងថា (អ្នកទោសស្នេហា) លំនាំបទ« ខ្ញុំច្រៀងរឿងខ្ញុំពិត »៕

...

ដោយ៖ សោម សុខរ៉ាឌី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print