តាមការជ្រើសរើសរបស់ទស្សនាវដ្តី Forbes សម្រាប់ស្ត្រីដែលមានឥទ្ធិពលបំផុតលើពិភពលោក អធិការបតី អាល្លឺម៉ង លោកស្រី Angela Merkel ជាប់ជាបុគ្គលដ៏មានឥទ្ធិពលបំផុត នៅលើពិភពលោក ប្រចាំឆ្នាំ២០១៩ ជាបន្តទៀត ។ នេះជាលើកទី៩ហើយ ក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ដែលលោកស្រី Angela Merkel ឈរលំដាប់កំពូល តារាងជាស្ត្រីដ៏មានឥទ្ធិពលបំផុត នៅលើពិភពលោក។
នៅក្នុងបញ្ជីឈ្មោះស្ត្រីមានឥទ្ធិពល លើពិភពលោកទាំង១០០រូប ដែលបានជ្រើសរើស ក្នុងនោះ លោកស្រី Angela Merkel ឈរលំដាប់ទី១ដដែល។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះរបស់ស្ត្រីមានឥទ្ធិពលបំផុត នៅលើពិភពលោក ប្រចាំឆ្នាំ២០១៩៖
១-អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel កើតនៅឆ្នាំ១៩៥៤ ។
២- លោកស្រី Christine Lagarde ប្រធានធនាគារអឺរ៉ុប ECB ជនជាតិបារាំង។
៣-លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក ។
៤- លោកស្រី Ursula Von Der Leyen ប្រធានគណៈកម្មការអឺរ៉ុប (EC) ជនជាតិអាល្លឺម៉ង់
៥-លោកស្រី Mary Barra អគ្គនាយក CEO ក្រុមហ៊ុន General Motors ជនជាតិអាមេរិក។
៦-លោកស្រី Medinda gates ប្រធានមូលនិធិ Bill & Melinda gates ជនជាតិអាមេរិក។
៧-លោកស្រី Abigail Johnson (CEO Fidelity Investments)ជនជាតិអាមេរិក
៨-លោកស្រី Ana Patricia Botin នាយកធនាគារ Santander ប្រទេសអេស្បាញ។
៩-លោកស្រី Ginni Romtty ប្រធានក្រុមហ៊ុន IBM ជនជាតិអាមេរិក ។
១០-លោកស្រី Marillyn Hewson (CEO Lockheed Martin) ជាក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិក៕