ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា បានចុះបង្រ្កាបទីតាំងជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្ស៦នាក់ និងវត្ថុតាងមួយចំនួន កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងការបង្រ្កាប នេះកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យមន្រ្តីកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាបានឲ្យដឹងថា អ្នកញៀនល្បែងជល់មាន់ទាំង៦នាក់
ទី១.ឈ្មោះ ចាន់ រិទ្ធ អាយុ ៣១ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
២.ឈ្មោះ គិត តាង អាយុ ៥៧ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
៣.ឈ្មោះ ហុក រតនា អាយុ ៤៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
៤.ឈ្មោះ យូ សុផល្លា អាយុ ៣៧ឆ្នាំ មុខរបររត់ម៉ូតូ ទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
៥.ឈ្មោះ នៅ ចំណាប់ អាយុ ៥០ឆ្នាំ មុខរបរយោធា ទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
៦.ឈ្មោះ ធុយ សំណាង អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិត្រពាំងកណ្តុល ឃុំចក ស្រុកអូររាំង ខេត្តត្បូងឃ្មុំ។
វត្ថុតាងតាងបានដកហូតរួមមាន៖ ម៉ូតូ ៨គ្រឿង ,មាន់ ២ក្បាល ,ជញ្ជីងថ្លឹងមាន់១ ,បង់រំខ្នាយចំនួន ២ដុំ។
បច្ចុប្បន្នមនុស្ស ៦នាក់ ត្រូវបានកម្លាំងកងរាជអាហត្ថខណ្ឌជ្រោយចង្វា រអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ៕ជ្រោយពេជ្រ