ភាពយន្តអប់រំ របស់ សុខ ដែន ជំរុញលើកកម្ពស់សីលធម៌សង្គម និងការរស់នៅ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ក្បាច់គុណ សុខ ដែន បានវិលមកកាន់ការសម្តែងជាថ្មីក្រោយពីបាត់មុខមុខមួយរយៈខ្លី។ លោកបានដឹកនាំការសម្តែងភាពយន្តខ្លីមួយ ដែលបង្កប់ដោយអត្ថន័យអប់រំសង្គមពិសេសសីលធម៌ និងការរស់នៅ។
​ភាពយន្តនេះមានចំណងជើងថា “ពូសន្តិសុខ” ដែលរៀបរាប់អំពីជីវិតនិងការតស៊ូរបស់បុរសបម្រើការងារជាសន្តិសុខដែលជួបប្រទះនឹងការលំបាកក្នុងជីវិត ដែលពេលខ្លះរងការប្រមាថមើលងាយពីមនុស្សមួយចំនួន។ នេះបើតាមការបញ្ជាក់របស់លោក សុខ ដែន ។ លោកបន្តថា ភាពយន្តនេះមានសារអប់រំច្រើនទាំងអាកប្បកិរយា ពាក្យសម្តី ពិសេសលោកចង់បណ្តុះគំនិតឲ្យចេះស្រលាញ់យោគយល់អត់ឱនឲ្យគ្នាទៅវិញទៅមក ក៏មានឈុតឆាកវាយតប់បែបក្បាច់គុណខ្លះៗផងដែរ។ លោអកបញ្ជាក់ដែរថា ភាពយន្តខ្លីនេះលោកទើបបញ្ចេញវគ្គទី១ប៉ុណ្ណោះដែលនឹងមានវគ្គបន្តនៅពេលដ៏ខ្លីខាងមុខហើយសុទ្ធតែបង្កប់ដោយអត្ថន័យស៊ីជម្រៅ។ លោកថា ការសម្រេចចិត្តផលិតដោយថវិកាផ្ទាល់ខ្លួននេះព្រោះតែចង់ចូលរួមចំណែកក្នុងសង្គម ។ លោកថាកន្លងមកលោកធ្លាប់ផលិតវីដេអូអប់រំមួយដែលមានអ្នកចូលទស្សនា និងចែករំលែកច្រើនជាង១០លានដង ដែលជាកម្លាំងចិត្តមួយឲ្យផលិតវីដេអូអប់រំបែបនេះបន្តទៀត បើទោះបីជាលោកនៅមិនទាន់ទទួលបានការជួយឧបត្ថម្ភពីក្រុមហ៊ុនណាក៏ដោយ។
​លោកអរគុណដល់សិល្បករ ដែលបានចូលរួមសម្តែងភាពយន្តអប់រំមួយនេះ ហើយសង្ឃឹមថាទស្សនិកជននឹងពេញចិត្ត បន្តចែករំលែកចូលរួមលើកកម្ពស់សីលធម៌សង្គមទាំងអស់គ្នាផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print