ថៃប្រឈមនឹងវិបត្តិនយោបាយ ក្រោយបក្សប្រឆាំងទាមទារ​កែប្រែរដ្ឋធម្មនុញ និងមហាបាតុកម្ម

ចែករំលែក៖

ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃវិវឌ្ឍន៍ឆ្ពោះទៅរកការប្រឈមមុខតានតឹង ដោយសារតែបក្សប្រឆាំងមិនពេញចិត្ត និងការប្រមូលផ្តុំអំណាចរបស់គណបក្ស កាន់អំណាចស្និទ្ធយោធា​ ។

កាលពីថ្ងៃទី១៥ ខែធ្នូ គណបក្សប្រឆាំង​ នៅក្នុងប្រទេសថៃចំនួន​៧ បានព្រមព្រៀង ជំរុញឲ្យរដ្ឋាភិបាលកែប្រែរដ្ឋធម្មនុញ្ញ ឆ្នាំ​២០១៧​ ដែលរៀបចំឡើងដោយយោធា ដោយជំនួសវិញនូវរដ្ឋធម្មនុញ្ញថ្មី​​ដែលត្រូវឆ្លងកាត់ការបោះឆ្នោតព្រមព្រៀងពីពលរដ្ឋ​ ។

សារព័ត៌មានថៃបានផ្សាយថា​នៅក្នុងកិច្ចប្រជុំរបស់បណ្តាគណបក្សប្រឆាំង​ ដែលមានពលរដ្ឋចូលរួមផងនោះ បានធ្វើឡើង នៅក្នុងមហាវិទ្យាល័យ​ Thammasat ​ក្នុងទីក្រុងបាងកក់។ គណបក្សនយោបាយដែលចូលរួមនោះ មានគណបក្ស ភឿថៃ គណបក្សអនាគតថ្មី​ FFP គណបក្ស​​ Seri Ruam ថៃ គណបក្ស​ Prachachart ​ គណបក្ស​សេដ្ឋកិច្ចថ្មី គណបក្ស​ Puea Chat និងគណបក្សអំណាចពលរដ្ឋថៃ​ ។

មេដឹកនាំគណបក្សដ FFP​ របស់លោក thorn Juangroongruangkit បានលើកឡើងថា​ ការកែប្រែរដ្ឋធម្ម នុញ្ញ គឺជារឿងចាំបាច់បំផុត ដើម្បីបញ្ចប់វិវាទនយោបាយ នៅក្នុងប្រទេសនេះ។ ​ទន្ទឹមនឹងនេះដែរ​ វាក៏ជាការបែកចែកអំណាចដោយមានតម្លាភាព ថែមទៀតផង។ កន្លងមក គណបក្សមួយចំនួន​ ក៏បានស្នើរដល់សមា ជិករបស់ខ្លួន ចូលរួមនៅក្នុងជួរគណៈកម្មការ កែប្រែរដ្ឋធម្មនុញ្ញ ​របស់សភា​ដើម្បី ត្រួតពិនិត្យ ស្រាវជ្រាវ និង កែប្រែរដ្ឋធម្មនុញ្ញជាថ្មី។

ចាប់តាំងពីរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ នៅឆ្នាំ​២០១៤ នោះមក មេដឹកនាំយោធាបានកែប្រែរដ្ឋធម្មនុញ្ញ ដោយផ្តល់អាទិភាពដល់កម្លាំងយោធា​ជាច្រើន ធ្វើឲ្យការបោះឆ្នោត​ នៅក្នុងប្រទេសថៃ មិនមានតម្លាភាព គណបក្សយោធា របស់លោក ប្រាយុទ្ធ ចាន់អូចា មានប្រៀប​ជាងបណ្តាគណបក្សនានាទាំងអស់ នៅក្នុងប្រទេស​។ កត្ដាទាំងនេះហើយ ទើបគណបក្សនយោបាយផ្សេងទៀត​ ចង់កែប្រែរដ្ឋធម្មនុញ្ញ ដើម្បីធ្វើឲ្យមានតុល្យភាព ។

ជាមួយគ្នានេះមេដឹកនាំគណបក្ស​ឆ្ពោះទៅអនាគត​ គឺលោក Thanathorn Juangroongruangkit បានបញ្ជាក់ថា បាតុកម្ម​កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ គឺគ្រាន់តែជាការចាប់ផ្តើម​ប៉ុណ្ណោះ ព្រឹត្តិការណ៍​ទ្រង់ទ្រាយធំជាងនេះ នឹងធ្វើឡើង​នៅ​ខែខាងមុខ ដូច្នោះ សូមកុំឲ្យ​លោក ប្រយុទ្ធ ចាន់អូចា ភ័យខ្លាច​អ្វីឡើយ ។

តាមការចុះផ្សាយ​កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ របស់កាសែត aljazeera បញ្ជាក់ថា មនុស្សរាប់ពាន់នាក់ ដែលជាអ្នកគាំទ្រ​លោក Thanathorn មេដឹកនាំគ​ណបក្សប្រឆាំងថៃនោះ នាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោក​ ប្រយុទ្ធ ។

បាតុករ​រាប់ពាន់នាក់​បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម​នៅតាមដងផ្លូវនានា​ក្នុងទីក្រុងបាងកក ដែលជាការបង្ហាញ​ការគាំទ្រ​ចំពោះគណបក្សប្រឆាំង​មួយ​​នៅក្នុងប្រទេសនេះ​ហើយកំពុងប្រឈម​ការរំលាយចោល​ផងនោះ ។

បាតុកម្ម​កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ កើតឡើងតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ដែលគណៈកម្មាធិការ​បោះឆ្នោតថៃ​បានបោះឆ្នោត​រកការរំលាយគណបក្ស​ឆ្ពោះទៅអនាគត (FFP) ដោយចាត់ទុកថា គណបក្សនេះ​បានរំលោភបំពាន​លើច្បាប់បោះឆ្នោត​ ទទួលប្រាក់កម្ចី​ពីមេដឹកនាំគណបក្ស Thanathorn Juangroongruangkit ។ ករណីនេះ​បាននិងកំពុងស្ថិតនៅក្នុងដៃតុលាការ​រដ្ឋធម្មនុញ្ញថៃ ។

គណបក្សឆ្ពោះទៅអនាគត​ ទើបបង្កើតឡើង​ក្នុងឆ្នាំ២០១៨ប៉ុណ្ណោះ ប៉ុន្តែ​ទទួលបានសំឡេង​គាំទ្រ​លំដាប់ទីបី នៃការបោះឆ្នោត​ដ៏ចម្រូង​ចម្រាស​កាលពីខែមីនា ឆ្នាំ២០១៩ ហើយដែល​គេមើលឃើញ​ លោកប្រយុទ្ធ ចាន់​អូចា អតីត​មេដឹកនាំរដ្ឋាភិបាលយោធា ក្លាយខ្លួនជាមេដឹកនាំរដ្ឋាភិបាលស៊ីវិល​មួយរូបនោះ ។ ក្រុមអ្នកគាំទ្រគណបក្ស FFP បានចោទប្រកាន់ការបោះឆ្នោត​​ថា «បន្លំ» និងថាជារឿង​គួរឲ្យខ្មាស់អៀន​មួយ ។

ក្រុមបាតុករខ្លះបានកាន់សញ្ញាអំពាវនាវឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាល ខណៈដែលអ្នកផ្សេងទៀត បានស្រែកពាក្យស្លោកដូចជា“ផ្តាច់ការផ្តាច់ការ! សូមឲ្យ ប្រជាធិបតេយ្យរស់រាន”​ ឡើងវិញជាដើម ។

បាតុករផ្នែកព័ត៌មានវិទ្យាម្នាក់ អាយុ ៣១ ឆ្នាំបាននិយាយថា “យើងចង់ទាមទារសិទ្ធិរបស់យើង ពីព្រោះរដ្ឋាភិបាលរបស់យើងឥឡូវនេះពិតជាមិនលើកកម្ពស់សេរីភាពទេ” ។ ពួកគេប្រើច្បាប់ដើម្បីបោកប្រាស់ប្រជាជន។ វាមិនយុត្តិធម៌សម្រាប់ប្រជាជនថៃទេ។

លោក Thanathorn គឺជាអ្នកដែលហ៊ានរិះគន់​មិនសំចៃ​មាត់​ទៅលើរូបលោក​ ប្រាយុទ្ធ ចាន់អូចា នោះ បានថ្លែងទៅកាន់ហ្វូង​មនុស្ស​ថា «ថ្ងៃនេះ បង្ហាញកម្លាំង​មួយតិចតួចប៉ុណ្ណោះ ហើយថ្ងៃខាងមុខ​ នឹងមានបង្ហាញកម្លាំងច្រើនជាងនេះទៀត ។ នេះជាការចាប់ផ្តើមប៉ុណ្ណោះ ។ យើងមកទីនេះមុនគេ ជាការសាកល្បង។ លោក ប្រាយុទ្ធ កុំខ្លាចអី ។ រឿងពិតនឹង​កើតឡើង នៅខែក្រោយ» ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print