ហ្វីលីពីន រងការវាយប្រហារដោយរញ្ជួយដី​ជាថ្មី

ចែករំលែក៖

កាលពីថ្ងៃទី​១៥ខែធ្នូ ហ្វីលីពីន​រងការវាយប្រហារដោយរញ្ជួយដី ៦.៩រ៉ិចត័រ​នៅលើដែនកោះ មីនដាណាវ។ តាមការចេញផ្សាយ​របស់​ភ្នាក់ងារ​សិក្សាស្រាវជ្រាវ​អង្កេតអំពីការរញ្ជួយដី​​​ មូលដ្ឋាន​នៅអាមេរិក ហៅកាត់ថា USGS បានបញ្ជាក់ថា ការរញ្ជួយដីទ្រង់ទ្រាយធំ​មួយ គឺទំហំ៦.៩រ៉ិចទ័រ​ បានវាយប្រហារ​នៅ​លើដែនកោះ មីនដាណាវ (Mindanao) ជិតទីក្រុង Davao ភាគនិរតី​របស់ប្រទេស​ហ្វីលីពីន ។

ប្រភពផ្សាយអំពីគ្រោះរញ្ជួយដីនេះថា បានកើតឡើង​កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ហើយចំណុចកណ្តាលរបស់វា ស្ថិតនៅ​ប្រហែល​៥៦គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពីភាគនិរតី​ទីក្រុង Davao និងមានជម្រៅ៥៣គីឡូម៉ែត្រ ។

អាជ្ញាធរ​ហ្វីលីពីន​មិនបានចេញព្រមានអំពី​រលកយក្សស៊ូណាមិ​​ដោយសារតែការរញ្ជួយដីពេលនេះនោះឡើយ ។ ភ្លាមៗនេះ ក៏មិនទាន់មានការផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិអ្វីដែរ ។

សូមបញ្ជាក់ថា បើតាមអ្នកជំនាញបានអះអាងថា ដែនកោះ​ មីនដាណាវ របស់ហ្វីលីពីននេះ ជាតំបន់ដែលរងគ្រោះដោយការរញ្ជួយដីញឹកញាប់បំផុត និងជាប្រចាំផងដែរ ដោយសារតែ​វាមានទីតាំងស្ថិតនៅចំណុច​ខ្សែក្រវាត់ភ្លើងផែនដី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print