ស្ថាន​កុងស៊ុល​ឥណ្ឌា​ប្រចាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទទួល​រង​ការ​វាយប្រហារ

ចែករំលែក៖

​ការ​វាយឆ្មក​នេះ​មិន​ទាន់​មាន​ក្រុម​ណាមួយ​ចេញ​មុខ​ប្រកាស​ទទួលស្គាល់​ថា​ ជា​ទ​ង្វើ​របស់​ក្រុម​ខ្លួន​នៅឡើយ​ទេ​ ។​ នេះ​ការ​ព្រឹត្តិការណ៍​វាយប្រហារ​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ស​ម្តៅ​ទៅ​លើ​មន្ត្រី​កុងស៊ុល​ប្រទេស​ឥណ្ឌា​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ខ្មាន់កាំភ្លើង​មាន​គ្នា​ប្រមាណ​៦​នាក់​បាន​ធ្វើ​សកម្មភាព​នៅ​ជិត​ស្ថាន​កុងស៊ុល​នោះ​ ។​ កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ឡោម​ព័ទ្ធ​ទីតាំង​ខាងលើ​ភ្លាមៗ​ ។​

​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​លោក​ Munir​ Farhad​ បាន​ថ្លែងប្រាប់​AFP​ ថា​ ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ឧទ្ទាម​បាន​និង​កំពុង​ធ្វើ​ឡើង​នៅ​ជិត​ស្ថាន​កុងស៊ុល​ឥណ្ឌា​ប្រចាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។​ ស្ថាន​ការ​ពិតជា​លំបាក​ដោយសារ​តែ​មាន​ជន​ស៊ី​វិល​ច្រើន​ស្អេកស្កះ​ យើង​ប្រកាន់​យក​គោល​ជំហរ​មិន​ឲ្យ​ជន​ស៊ី​វិល​រងគ្រោះថ្នាក់​នោះ​ឡើយ​ ។​

​មន្ត្រី​ស្ថាន​កុងស៊ុល​ឥណ្ឌា​មួយ​រូប​បាន​បញ្ជាក់​ថា​ ទាំង​អគ្គរដ្ឋទូត​ឥណ្ឌា​ ក៏​ដូច​បុគ្គលិក​ស្ថានទូត​ទាំងអស់​ទទួល​បាន​សន្តិសុខ​ សុវត្ថិភាព​ បើ​ទោះជា​មានការ​ផ្ទុះអាវុធ​ដោយ​ប្រើ​កាំភ្លើង​ធុន​ធ្ងន់​ខាងលើ​នេះ​ក៏​ដោយ​ ។​ យើង​ទទួល​រង​ការ​វាយប្រហារ​ ។​ ប្រភព​បន្ត​ថា​ ការ​ប៉ះទង្គិច​បន្ត​កើតឡើង​ ។​ ការ​វាយប្រហារ​នេះ​បាន​កើតឡើង​តាំងពី​ល្ងាច​ថ្ងៃ​ទី​៣​ ខែមករា​ ។​

​លោក​ Vikas​ Swarup​ មន្ត្រី​នាំពាក្យ​ស្ថានទូត​ឥណ្ឌា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​ គ្មាន​សេចក្តីរាយការណ៍​ណាមួយ​បញ្ជាក់​អះអាង​ថា​ ពលរដ្ឋ​ឥណ្ឌា​ទទួល​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ​ ។​

​សូម​បញ្ជាក់​ថា​ ការ​វាយប្រហារ​ខា​លើ​នេះ​ បន្ទាប់​ពី​ការ​វាយប្រហារ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ទៅ​លើ​បន្ទាយ​កងទ័ព​ជើង​អាកាស​ឥណ្ឌា​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ រដ្ឋ​ Punjab​ ។​ ការ​វាយប្រហារ​នៅ​បន្ទាយ​កងទ័ពអាកាស​នោះ​ ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​ (IS)​ បាន​ប្រកាស​ចេញ​មុខ​ទទួលស្គាល់​ថា​ ជា​ទ​ង្វើ​របស់​ក្រុម​ខ្លួន​ ។​

​ការ​វាយប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​៧​នាក់​បាត់បង់​ជីវិត​ និង​ខ្មាន់កាំភ្លើង​៦​នាក់​ក៏​បាន​ស្លាប់​ផង​ដែរ​ ក្រោយ​ប្រយុទ្ធ​គ្នា​រយៈពេល​១៤​ម៉ោង​ ទម្រាំ​កងទ័ព​ឥណ្ឌា​បញ្ចប់​បេសកកម្ម​នោះ​ ៕​

ប្រែសម្រួល៖ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print