ខេត្តព្រៃវែង៖ ផ្ទះតៀមសង់ពីឈើមួយខ្នង បានក្លាយជាចំណីអគ្គីតែមួយប៉ប្រិចភ្នែក ខណៈដែលកូនម្ចាស់ផ្ទះដុតភ្លើងស្ងោរក្តាម បអ្កការភ្ញាក់ផ្អើល កាលពីព្រឹក ថ្ងៃ អាទិត្យ ៤រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០៩១ នៅចំណុចភូមិព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
មន្ត្រីនគរបាលស្រុកស៊ីធរកណ្តាល បានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈាង គុន្ធា ភេទស្រីអាយុ៣១ឆ្នាំ នៅភូមិឃុំ កើតហេតុខាងលើ បានឆេះផ្ទះតៀមមានទំហំ 4ម×5ម ធ្វើអំពីត្នោតនិងឫស្សីជញ្ជាំងស័ង្កសី ដំបូលប្រក់ស្លឹក បណ្តាលឲ្យខូចខាតៈខោអាវអស់ទាំងស្រុង និងសម្ភារប្រើប្រាស់ មួយចំនួនព្រមទាំងលុយខ្មែរ២លានរៀល។
ម្ចាស់ផ្ទះខាងលើបានឲ្យដឹងថា ករណីនេះកើតឡើងដោយសារកូនប្រុសតូចអាយុ៦ឆ្នាំរបស់គាត់ដុតភ្លើងស្ងោរក្តាមហូបខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យឆេះដល់ជញ្ជាំងក្លាយជាអគ្គិភ័យធំពេញបន្ទុកតែម្តង គ្រាដែលគាត់ជាប់រវល់ទៅស្រែ ។
ករណីនេះសមត្ថកិច្ចនិងអាជ្ញាធររួមជាមួយប្រជាពលរដ្ឋធ្វើការពន្លត់រួចរាល់ជាស្ថាពរមិនមានប៉ះពាល់ដល់ផ្ទះនាក់ជិតខាងឡើយ និងមិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់នោះទេ៕