​ដុត​ភ្លើង​ស្ងោរ​ក្តាមមិនប្រយ័ត្ន​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះតៀម​អស់ទាំង​ស្រុង​

ចែករំលែក៖

ខេត្តព្រៃវែង​៖​ ផ្ទះតៀមសង់ពីឈើមួយខ្នង បានក្លាយជាចំណីអគ្គីតែមួយប៉ប្រិចភ្នែក ខណៈដែលកូនម្ចាស់ផ្ទះដុត​ភ្លើង​ស្ងោរ​ក្តាម​ បអ្កការភ្ញាក់ផ្អើល កាលពី​ព្រឹក ថ្ងៃ អាទិត្យ ៤រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០៩១​ នៅ​ចំណុច​ភូមិ​ព្រែក​ចង្ក្រាន​ក្រោម​ ឃុំ​ព្រែក​ចង្ក្រាន​ ស្រុក​ស៊ី​ធរ​កណ្តាល​ ខេត្តព្រៃវែង​។​

​មន្ត្រី​នគរបាល​ស្រុកស៊ីធរកណ្តាល​ បាន​ឲ្យ​ដឹង​ថា​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ ឈាង​ គុ​ន្ធា​ ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ កើតហេតុ​ខាងលើ​ បានឆេះផ្ទះតៀមមាន​ទំហំ​ 4​ម​×5​ម​ ធ្វើ​អំពី​ត្នោត​និង​ឫស្សី​ជញ្ជាំង​ស័ង្កសី​ ដំបូល​ប្រក់​ស្លឹក​ ​បណ្តាល​ឲ្យ​ខូចខាតៈ​ខោអាវ​អស់ទាំង​ស្រុង​ និង​សម្ភារ​ប្រើប្រាស់​ មួយ​ចំនួនព្រមទាំង​​លុយ​ខ្មែរ​២​លាន​រៀល​។

ម្ចាស់ផ្ទះខាងលើបានឲ្យដឹងថា ករណីនេះកើតឡើងដោយសារកូនប្រុសតូចអាយុ៦ឆ្នាំរបស់គាត់ដុតភ្លើងស្ងោរក្តាមហូបខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យឆេះដល់ជញ្ជាំងក្លាយជាអគ្គិភ័យធំពេញបន្ទុកតែម្តង គ្រាដែលគាត់ជាប់រវល់ទៅស្រែ ។ ​

​ករណី​នេះ​សមត្ថកិច្ច​និង​អាជ្ញាធររួមជាមួយ​ប្រជាពលរដ្ឋ​ធ្វើការ​ពន្លត់​រួចរាល់​ជា​ស្ថាពរ​មិន​មាន​ប៉ះពាល់​ដល់​ផ្ទះ​នាក់​ជិតខាង​ឡើយ​​ និង​មិន​បណ្តាលឲ្យ​មាន​មនុស្ស​រង​របួសឬស្លាប់នោះ​ទេ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print