​មន្ដ្រីរាជការ​ខេត្ដស្ទឹងត្រែង​រៀបចំ​ពិធី​អបអរ​ខួប​លើក​ទី​៣៧​ទី​វា​ជ័យជម្នះ​៧​មក​រា​

ចែករំលែក៖

​ខេត្ដស្ទឹងត្រែង​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៦​នៅ​ ខេត្ដស្ទឹងត្រែង​ បាន​រៀបចំ​ពិធី​មិ​ទ្ទី​ញ​រំលឹក​ខួប​អនុស្សាវរីយ៍​ លើក​ទី​៣៧​ថ្ងៃជ័យ​ជំនះ​៧​មក​រា​ឆ្នាំ​១៩៧៩​ ថ្ងៃ​៧​ ខែមករា​ ឆ្នាំ​២០១៦​។​

as (4)

​ពិធី​នេះ​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​ភោជនីយដ្ឋាន​សុខ​សម្បត្ដិ​ក្រោម​អធិប​ត​ភាព​លោក​ ឡូយ​ សុ​ផាត​ អ្នក​ដំណាងរាស្ដ្រ​មណ្ឌល​ ស្ទឹង​ត្រែង​សមាជិក​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្ដស្ទឹងត្រែង​ លោក​ ម៉ុម​ សា​រឿ​ន​ អភិបាលខេត្ដ​អភិបាល​ រង​នៃ​គណៈ​អភិបាលខេត្ដ​ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ដ​ មន្ដ្រីរាជការ​ កង​ កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ លោក​ គ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ ចូលរួម​ជិត​១០០០​នាក់​។​

​លោក​ ឡូយ​ សុ​ផាត​ អ្នក​ដំណាងរាស្ដ្រ​ មណ្ឌល​ស្ទឹង​ត្រែង​ប្រធានកិត្ដិយស​គណ​ បក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ក្នុង​មិ​ទ្ទី​ញ​ រំឭក​ខួប​លើក​ទី​៣៧​នៃ​ទិវា​ជ័យជម្នះ​៧​មក​រា​ (៧.១.១៩៧៩-៧.១.២០១៦)​ ថ្ងៃនេះ​ជា​ ទិវា​គម្រប់​ខួប​លើក​ទី​៣៧​នៃ​មហា​ជ័យជម្នះ​ ជា​ប្រវត្ដិសាស្ដ្រ​របស់​ប្រជាជន​កម្ពុជា​លើ​របប​ប៉ុ​ល​ពត​ នា​ថ្ងៃ​៧​មក​រា​ ឆ្នាំ​១៩៧៩​ ដែល​បាន​សង្គ្រោះ​ជាតិ​ឱ្យ​មានជីវិត​ឡើង​ វិញ​រួច​ផុត​ពី​គ្រោះ​មហន្ដរាយ​ប្រល័យពូជសាសន៍​ដែល​របប​ដ៏​ឃោរឃៅ​យង់ឃ្នង​ នេះ​បាន​បង្ក​ឡើង​។​ ផ្ដើម​ពី​ជ័យជម្នះ​៧​ មក​រា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ មាន​អ្វីៗ​នៅ​ថ្ងៃនេះ​និង​មាន​អនាគត​ប្រកបដោយ​ក្ដី​សង្ឃឹម​។​ ខួប​លើក​ទី​៣៧​នៃ​ទិវា​ ជ័យជម្នះ​៧​មក​រា​ឆ្នាំ​នេះ​ប្រព្រឹត្ដិ​ទៅ​ក្នុង​ ស្ថានភាព​ដែល​សភាពការណ៍​ទូទៅ​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​កំពុង​មានការ​វិវត្ដន៍​ល្អ​លើ​គ្រប់​វិស័យ​។​

​លោក​ ម៉ុម​ សា​រឿ​ន​ អភិបាល​នៃ​គណៈ​ អភិបាល​ខេត្ដស្ទឹងត្រែង​បាន​រំឭក​ពី​អតីត​ កាល​ថា​កាលពី​របប​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ កាល​ណោះ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​ ខេត្ដ​ត្រូវ​រង​ការ​បំផ្លាញ​ខ្ទេចខ្ទី​គ្មាន​សល់​ ប្រជាពលរដ្ឋ​ត្រូវ​បាន​ពួក​អាវ​ខ្មៅ​គាបសង្កត់​ បិទ​សិទ្ធិ​សេរីភាព​ គ្មាន​ការ​តវ៉ា​ ព្រមទាំង​ ធ្វើ​ទារុណកម្ម​កាប់សម្លាប់​ប្រជាជន​ជា​ច្រើន​ នៅ​ក្នុង​ប្រទេស​។​ ថ្ងៃនេះ​យើង​ប្រារឰ​ខួប​ លើក​ទី​៣៧​ថ្ងៃ​មហា​ជ័យជម្នះ​៧​មក​រា​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​បាន​រស់រាន​មានជីវិត​ ឡើង​វិញ​ហើយ​មានការ​រីក​ចម្រើន​នូវ​ ហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់​វិស័យ​បែប​ នេះ​ក៏​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​កិត្ដិ​ព្រឹទ្ធ​ បណ្ឌិត​ពី​សម្ដេច​អគ្គមហាសេនា​តេ​យ្យ​តេ​ជោ​ ហ៊ុន​ សែន​ប្រមុខ​ដឹកនាំ​ប្រទេស​។​

​លោក​ ម៉ុម​ សា​រឿ​ន​ បាន​សង្កត់ធ្ងន់​ថា​ សូម​ឱ្យ​ស្មារតី​៧​មក​រា​ដក់​ជាប់​ក្នុង​បេះដូង​ មន្ដ្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ និង​ ពលរដ្ឋ​គ្រប់ៗ​រូប​ជា​អមតៈ​៕​

IMG-20160104-WA0098

IMG-20160104-WA0097

as (5)

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print