ក្រឡេក​មើល​ថង់​បា្ល​ស្ទិ​ក​នៅ​ផ្សារ​ក្រោម​ខេត្ដកំពង់ឆ្នាំង​ផង​!

ចែករំលែក៖

​ខេត្ដកំពង់ឆ្នាំង​៖​ សំណល់​បន្លែ​ស្អុយ​ រលួយ​និង​ថង់​បា្ល​ស្ទិ​ក​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម​ ក្រុង​កំពង់ឆ្នាំង​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ បរិស្ថាន​និង​ភ្ញៀវ​ទេសចរ​ ប៉ុន្ដែ​មេការ​កម្ម​ ករ​គ្រប់គ្រង​សកម្មភាព​ដោះ​ដូរ​បន្លែ​ ផ្លែ​ ឈើ​និង​ត្រី​សាច់​ដែល​បង្ក​ឱ្យ​មាន​សំណល់​កាន់តែ​ច្រើន​នៅ​តំបន់​នោះ​អះអាង​ថា​ គេ​បាន​ណែនាំ​ដល់​អាជីវករ​ឱ្យ​ទុកដាក់​សំរាម​ ឱ្យ​បាន​ត្រឹមត្រូវ​និង​បាន​សម្អាត​រួច​ដុត​ចោល​ ជា​ប្រចាំ​។​

as (3)

​ក្រុម​អាជីវករ​ដែល​កំពុង​បោះ​តង់​និង​ ដាក់​ឆត្រ​លក់​បន្លែ​ត្រី​សាច់​នៅ​មាត់ទឹក​ ជាង​៤០​កន្លែង​ឱ្យ​ដឹង​ថា​ ប្រភព​នៃ​ការ​ បញ្ចេញ​សំរាម​ឬ​ថង់​បា្ល​ស្ទិ​ក​ច្រើន​គឺ​អ្នក​ ដើរ​លម្ហែ​និង​អង្គុយ​លេង​តាម​មាត់ទន្លេ​ ដែល​បាន​បោះ​សំរាម​និង​សំណល់​នំចំណី​ ចូល​ទន្លេ​ពេល​ហូប​រួច​។​ ក្រុម​អាជីវករ​ បញ្ជាក់​ថា​ ការ​ពិត​ថង់​បា្ល​ស្ទិ​ក​និង​កាក​ សំណល់​មិន​រលាយ​យ៉ាងច្រើន​បាន​ធ្លាក់​កប់​ នៅ​មាត់ទន្លេ​ដោយសារ​តែ​សកម្មភាព​ របស់​មនុស្ស​។​

​អាជីវករ​លក់​សាច់​ជ្រូក​ បន្លែ​ ត្រសក់​ ស្រូវ​និង​ពង​ទា​បាន​និយាយ​ស្រ​ដៀង​ គ្នា​ថា​ ចាប់ពី​ខែធ្នូ​នៃ​ឆ្នាំ​នីមួយៗ​ទឹកទន្លេ​ចាប់ផ្ដើម​ ស្រក​ហើយ​ពួក​គាត់​ក៏​ចាប់ផ្ដើម​ដាក់​កន្លែង​ លក់ដូរ​ទៅ​តាម​កម្ពស់​ទឹកតែ​បាន​គ្រប់​ គ្រង​សំរាម​ត្រឹមត្រូវ​ដោយ​ប្រមូល​ដុត​ចោល​ ឬ​យក​ទៅ​ដាក់​ក្នុង​ធុងសំរាម​នៅ​ខាងលើ​ ច្រាំង​ទន្លេ​។​ នៅ​ពេល​ទឹក​ស្រក​ទើប​ឃើញ​ ថង់​បា្ល​ស្ទិ​កក​ក​ទាំង​ដុំៗ​និង​ហើរ​រប៉ាត់រប៉ាយ​ដែល​កប់​ចោល​ជា​ច្រើន​ឆ្នាំ​ហើយ​នោះ​ កាន់តែ​ច្រើន​ឡើងៗ​។​

​មេការ​គ្រប់គ្រង​កម្មករ​និង​សណ្ដាប់​ ធ្នាប់​នៅ​កំពង់​ផែ​ផ្សារ​ក្រោម​ក្រុង​កំពង់ឆ្នាំង​ លោក​ សួន​ ចំណាន​ បញ្ជាក់​ថា​ បញ្ហា​ សំរាម​និង​សំណល់​ដែល​នៅ​សល់​ពី​ក្រុម​ អាជីវករ​ត្រូវ​វេច​ខ្ចប់​យក​ទៅ​ដាក់​ក្នុង​ធុងសំរាម​នៅ​ខាងលើ​ច្រាំង​ទន្លេ​មិន​អស់នោះ​គឺ​ក្រុម​កម្មករ​របស់​លោក​តែងតែ​ប្រមូល​ ដុត​ចោល​នៅ​រាល់ពេល​ល្ងាច​ ។​

​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដកំពង់ឆ្នាំង​ ទទួល​បន្ទុក​កិច្ចការ​អប់រំ​និង​ត្រួតពិនិត្យ​ការ​បំពុលបរិស្ថាន​លោក​ គឹ​ម​ ច័ន្ទ​បូ​ផាត​ ថ្លែង​ថា​ បញ្ហា​សំរាម​នៅ​តំបន់​កំពង់​ផែ​ ផ្សារ​ក្រោម​គឺជា​បន្ទុក​របស់​អ្នក​ដេញថ្លៃ​ បាន​ផ្នែក​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ប៉ុន្ដែ​ លោក​ថា​សំរាម​និង​ថង់​បា្ល​ស្ទិ​ក​នៅ​ទីនោះ​ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ហើយ​ក៏​មាន​ រថយន្ដ​ចេញចូល​ដឹក​សំរាម​ទាំងនោះ​យក​ ទៅ​បោះចោល​ជា​ប្រចាំ​ដែរ​ ។​

​បរិមាណ​សំរាម​នៅ​ទូ​ទាំង​ក្រុង​កំពង់ឆ្នាំង​ មាន​ចន្លោះ​ពី​៨​ទៅ​១០​តោន​ក្នុង​មួយ​ថ្ងៃ​ ហើយ​មិន​ទាន់​មាន​កន្លែង​ទុកដាក់​ឱ្យ​បាន​ ត្រឹមត្រូវ​នៅឡើយ​ទេ​។​ អាជ្ញាធរ​ខេត្ដ​កំពង់​ ឆ្នាំង​សង្ឃឹមថា​ នឹង​មាន​កន្លែង​កែ​ច្នៃ​ ឬ​ ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​លើ​ផ្ទៃដី​ទំហំ​ ប្រមាណ​១០​ហិ​កតា​នៅ​ក្នុង​ឆ្នាំ​២០១៦​ឬ​ ដើមឆ្នាំ​២០១៧​ខាង​មុខ​ដោយ​មាន​ជំនួយ​ នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​កំពង់ឆ្នាំង​របស់​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ហៅ​កាត់​ថា​ យូ​អិន​ឌី​ភី​ (UNDP)​ ៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print