សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់  បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារី២នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់  បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារី២នាក់បានសម្រេច ហើយបានព្យាយាមបើកម៉ូតូរត់ទៅបុករបងផ្ទះប្រជាពលរដ្ឋ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខភោជនីយដ្ឋានទន្លេសាប តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉េប វិរ: អាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ រីឯបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួន ឈ្មោះ ដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ លឹង ស្រីពេជ្រ អាយុ១៧ឆ្នាំ ជាអាជីវករលក់ខោអាវ នៅផ្សារស្ទឹងមានជ័យថ្មី ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពត៌មានពីនារីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ បានបើកម៉ូតូម៉ាកធូដេ ពណ៌ស្ករ គ្មានស្លាកលេខ ឌុបបងស្រីរបស់នាងម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩  បំណងមកដើរលេងនៅម្តុំវត្តបុទុមវត្តី និងបើកទៅផ្ទះបងស្រី ដែលនៅវត្តភ្នំ។

ខណៈមកដល់ចំណុចកើតហេតុជនរងគ្រោះ បានដកទូរស័ព្ទម៉ាក Iphone7plus មកតេ ស្រាប់តែមានមុខជនសង្ស័យរួមទាំងបក្ខពួក វើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខមកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច។

ភ្លាមៗនោះ ជនរងគ្រោះ បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលនៅជុំវិញកន្លែងកើតហេតុធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ព្យាយាមបើកម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋ ជួយបើកដេញតាមរហូតដល់ចំណុច ក្បែរច្រកចូលបុរីមហាសេដ្ឋី តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ជនសង្ស័យ បានបើកម៉ូតូ ទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យដួល ត្រូវប្រជាពលរដ្ឋចាប់បាន និងដកហូរបានទូរស័ព្ទដៃរបស់ជនរងគ្រោះ ចំណែកឯបក្ខពួកម្នាក់ទៀត បានរត់មកលើកម៉ូតូ រួចក៏ជិះគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។

បន្ទាប់ពីកើតហេតុជនសង្ស័យ រួមទាំងវត្ថុតាំង ត្រូវសមត្ថកិច្ចនាំខ្លួន យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ រួចប្រគល់បន្តទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print