លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះទៅត្រួតពិនិត្យជាក់ស្តែង អំពីស្ថានភាពក្នុងការផ្តល់ទឹកបម្រើដល់ការងារបង្កបង្កើនផលស្រូវប្រាំង ជូនដល់បងប្អូនប្រជាកសិករក្នុងស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិសាត់៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩ នេះ លោករដ្ឋមន្ត្រី លឹម គានហោ អមដំណើរដោយលោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញ ព្រមទាំង លោកអគ្គនាយក និងលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះទៅត្រួតពិនិត្យជាក់ស្តែង អំពីស្ថានភាពក្នុងការផ្តល់ទឹកបម្រើដល់ការងារបង្កបង្កើនផលស្រូវប្រាំង ជូនដល់បងប្អូនប្រជាកសិករក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងមួយផ្នែកនៃខេត្តបាត់ដំបង តាមរយៈអាងទឹកពោធិ៍សាត់ទី៊៣ និងទី៥ ។
សូមបញ្ជាក់ជូនថា៖ អាងទឹកទាំង២ ខាងលើនេះ ក្រសួងបានមានវិធានការគិតទុកជាមុនរួចជាស្រេច ក្នុងការថែររក្សាទឹកទុក តែបច្ចុប្បន្ននេះ ជាតម្រូវការចាំបាច់ លោករដ្ឋមន្ត្រី បានបញ្ជាឲ្យបើកទឹកនូវអាងទឹកពោធិ៍សាត់ទី ៣ នៅថ្ងៃទី ១៨ និងបន្តបើកទឹកនៃអាងទឹកពោធិ៍សាត់ទី ៥ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ នេះបន្ថែមទៀត ដើម្បីបង្កើនលំហូរទឹកឲ្យបានច្រើនទប់ទល់នឹងម៉ាស៊ីនបូមទឹក ដែលចូលរួមដោយបងប្អូនប្រជាកសិករយ៉ាងសស្រាក់សស្រាំ ក្នុងចំនួនសរុបប្រមាណ ២៨២ គ្រឿង និងផ្តល់ប្រេងដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ។ ជាបច្ចុប្បន្នភាពជាក់ស្តែង សម្រាប់ស្រូវវស្សាបានច្រូតកាត់ប្រមូលផលស្ទើរ ១០០% ហើយ ។ ប្រត្តិបត្តិការនេះ គឺសម្រាប់ស្រូវប្រាំងទូទាំងខេត្ត ដែលតាមផែនការ មានចំនួន ៩.៥០០ ហិកតា តែជាក់ស្តែងធ្វើរហូតដល់ទៅ ២៥.៦៨៨ ហិកតា ត្រូវជា ២៧០%។ ដោយឡែកសម្រាប់តែស្រុកបាកានមួយ ផែនការមានចំនួន ៤.៥០០ ហិកតា តែការធ្វើជាក់ស្តែងមានរហូតទៅដល់ ១៩.០០០ ហិកតា ។ ទាំងអស់នេះ ស្តែងឲ្យឃើញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print