តម្លៃប្រេងកើនឡើងបន្ដិចនៅតំបន់អាស៊ីនាថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ក្រោយពេលប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការបរទេស ជាមួយប្រទេសអ៊ីរ៉ង់បន្ទាប់ពីមានវិវាទស្ដីពីការកាត់ទោសប្រហារជីវិតអ្នកបួសអិស្លាមនិកាយស៊ីអ៊ីតពីសំណាក់រដ្ឋាភិបាល អារ៉ាប៊ីសាអ៊ូឌីត ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ក្រោយពេលពលរដ្ឋនៅក្នុងប្រទេសអ៊ីរ៉ង់បានធ្វើបាតុកម្មវាយប្រហារទៅលើស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតអាមេរិកបានជំរុញឱ្យមេដឹកនាំប្រទេសទាំង២ស្វែងរកវិធីសាស្ដ្រ ដោះស្រាយចៀសវាងការប្រឈមមុខតាន តឹងដាក់គ្នា។
នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៦ តម្លៃប្រេងនៅអាមេ រិកកើនឡើង១,៣ភាគរយគឺមានតម្លៃ ៣៧,៥២ដុល្លារក្នុងមួយបារ៉ែល។ អ្នកឯក ទេសវិភាគពីទីផ្សារប្រេងរបស់សិង្ហបុរី បានបង្ហាញការព្រួយបារម្ភថា នៅឆ្នាំ ២០១៦តម្លៃប្រេងនិងកើនឡើងខ្ពស់ដោយ សារតែវិវាទនយោបាយភូមិសស្ដ្រនៅ ក្នុងតំបន់មជ្ឈិមបូព៌ាអាចគំរាមកំហែងដល់ប្រភពផ្គត់ផ្គង់ប្រេង ។ ប៉ុន្ដែដោយ សារតែប្រេងស្ដុកសម្រាប់ផ្គត់ផ្គង់មាន ច្រើនអាចធ្វើឱ្យតម្លៃប្រេងចុះថោកក្នុង រយៈពេលយូរ ។
អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសផលិត ប្រេងច្រើនបំផុតក្នុងចំណោមប្រទេស ផលិតប្រេងហើយអ៊ីរ៉ង់គឺជាសមាជិកដ៏សំខាន់ក្នុងប្រទេសផលិតប្រេងហើយបើ ប្រទេសទាំង២មានជម្លោះនិងគ្នានោះ អាចធ្វើឱ្យតម្លៃប្រងកើនឡើងខ្ពស់ក្នុងពេល ខាងមុខ ៕
ប្រែសម្រួល៖ ម៉ែវ សាធី