​វិវាទ​នយោបាយ​នៅ​តំបន់​មជ្ឈិមបូព៌ា​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​កើនឡើង​វិញ

ចែករំលែក៖

​តម្លៃ​ប្រេង​កើនឡើង​បន្ដិច​នៅ​តំបន់​អាស៊ី​នា​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៦​ ក្រោយ​ពេល​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ប្រកាស​កាត់​ផ្ដាច់ទំនាក់ទំនង​ការ​បរទេស​ ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​បន្ទាប់​ពី​មាន​វិវាទ​ស្ដី​ពី​ការ​កាត់ទោស​ប្រហារជីវិត​អ្នកបួស​អិ​ស្លា​ម​និកាយ​ស៊ី​អ៊ី​ត​ពី​សំណាក់​រដ្ឋាភិបាល​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ។​

ases

​កាលពី​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៦​ ក្រោយ​ពេល​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​បាន​ធ្វើ​បាតុកម្ម​វាយប្រហារ​ទៅ​លើ​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​អា​មេ​រិ​កបាន​ជំរុញ​ឱ្យ​មេដឹកនាំ​ប្រទេស​ទាំង​២​ស្វែងរក​វិធីសាស្ដ្រ​ ដោះស្រាយ​ចៀសវាង​ការ​ប្រឈម​មុខ​តាន​ តឹង​ដាក់​គ្នា​។​

​នៅ​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​៤​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ តម្លៃ​ប្រេង​នៅ​អា​មេ​ រិ​ក​កើនឡើង​១,៣​ភាគរយ​គឺ​មាន​តម្លៃ​ ៣៧,៥២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​ អ្នក​ឯក​ ទេស​វិភាគ​ពី​ទីផ្សារ​ប្រេង​របស់​សិង្ហ​បុរី​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ នៅ​ឆ្នាំ​ ២០១៦​តម្លៃ​ប្រេង​និង​កើនឡើង​ខ្ពស់​ដោយ​ សារ​តែ​វិវាទ​នយោបាយ​ភូមិ​សស្ដ្រ​នៅ​ ក្នុង​តំបន់​មជ្ឈិមបូព៌ា​អាច​គំរាមកំហែង​ដល់​ប្រភព​ផ្គត់ផ្គង់​ប្រេង​ ។​ ប៉ុន្ដែ​ដោយ​ សារ​តែ​ប្រេង​ស្ដុក​សម្រាប់​ផ្គត់ផ្គង់​មាន​ ច្រើន​អាច​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ចុះថោក​ក្នុង​ រយៈពេល​យូរ​ ។​

​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ជា​ប្រទេស​ផលិត​ ប្រេង​ច្រើន​បំផុត​ក្នុង​ចំណោម​ប្រទេស​ ផលិត​ប្រេង​ហើយ​អ៊ី​រ៉​ង់​គឺជា​សមាជិក​ដ៏​សំខាន់​ក្នុង​ប្រទេស​ផលិត​ប្រេង​ហើយ​បើ​ ប្រទេស​ទាំង​២​មាន​ជម្លោះ​និង​គ្នា​នោះ​ អាច​ធ្វើ​ឱ្យ​តម្លៃ​ប្រង​កើនឡើង​ខ្ពស់​ក្នុង​ពេល​ ខាង​មុខ​ ៕

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print