ភ្នំពេញ៖ ខ្សែភាពយន្ដភាគខ្មែរបែប មនោសញ្ចេតនាស្នេហាជ្រាលជ្រៅបង្កប់ ដោយអនុស្សាវរីយ៍រយពាន់មានចំណង ជើងថា“ស្ទឹងស្នេហា”របស់ផលិតកម្ម “ចក្រវាលពេជ្រភាពយន្ដ”បានចាក់បញ្ចាំង នៅដើមឆ្នាំ២០១៦នេះក្រោយពីការផលិត អស់រយៈពេលជាច្រើនខែ។ ផលិតករនិង សិល្បករដែលចូលរួមសម្ដែងក្នុងរឿងនេះសុទ្ធតែបង្ហាញពីក្ដីរំពឹងខ្ពស់ថានឹងទទួល បានការគាំទ្រច្រើនពីទស្សនិកជន។
លោកស្រី ថុង ស៊ីវទៀង អគ្គនាយិកា ផលិតកម្ម“ចក្រវាលពេជ្រភាពយន្ដ”បាន បញ្ជាក់ថារឿង“ស្ទឹងស្នេហា”ដែលជាស្នា ដៃថ្មីនោះបានចាក់បញ្ចាំងភាគទី១លើកញ្ចក់ ទូរទស្សន៍កងយោធពលខេមរភូមិន្ទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។
លោកស្រីបញ្ជាក់ថា ខ្សែភាពយន្ដនេះ ចាក់បញ្ចាំងរយៈពេល៣ថ្ងៃពីថ្ងៃពុធដល់ ថ្ងៃសុក្រក្នុងមួយសបា្ដហ៍ពីម៉ោង៨រហូតដល់ ម៉ោង៩យប់។ លោកស្រីបន្ដថាក្រោយ ពីចាក់បញ្ចាំងភាគទី១គឺទទួលបានការគាំទ្រ និងកោតសរសើរច្រើនពីអ្នកទស្សនាហើយ នឹងចាក់បញ្ចាំងភាគទី២នៅថ្ងៃពុធនេះបន្ដទៀត។ លោកស្រីបញ្ជាក់ដែរថាភាពយន្ដ ភាគរឿង“ស្ទឹងស្នេហា”មានការចូលរួមសម្ដែងជាតួឯកដោយតារាទឹកភ្នែកគឺកញ្ញា នី មុនីនាថ និងលោក ថៃ ប៊ុននាង, អ្នក នាង ឆៃលី ដាឡែន, អ្នកស្រីចាន់ តារាទី អ្នកនាង ប៉ែន សុផានី, លោក យូឌីស្កូ ព្រមទាំងតារាល្បីៗជាច្រើនដួងទៀតដែលក្នុងនោះសាច់រឿងភាគច្រើនមានទីតាំង ថតគឺនៅតំបន់ភ្នំស្រង់ខេត្ដកំពង់ស្ពឺនិងទី ក្រុងភ្នំពេញ។
ថ្លែងដោយក្ដីរំភើបអបអសាទរចំពោះការអនុញ្ញាតឱ្យខ្សែភាពយន្ដខ្មែរដាក់បញ្ចាំង ក្នុងម៉ោងពិសេសនេះលោកស្រីលើកឡើងថាគឺជាកម្លាំងចិត្ដដ៏ធំមួយសម្រាប់ផលិតករនិងសិល្បករក្នុងការចូលរួមពង្រឹងសមត្ថ ភាពទេពកោសល្យផលិតនិងសម្ដែងផង ដែរ។
លោក កែវ រតនា អ្នកដឹកនាំខ្សែភាព យន្ដនេះបញ្ជាក់ថារឿង“ស្ទឹងស្នេហា”ជា ប្រភេទភាពយន្ដបែបមនោសញ្ចេតនា កម្សត់តាំងពីដើមរហូតដល់ចប់។ ក្នុង សាច់រឿងបានបរិយាយអំពីតួឯកស្រីនិង តួឯកប្រុសបានចាប់កំណើតស្នេហ៍គ្រា ដំបូងនៅជាប់ដងស្ទឹងមួយក្បែរភ្នំស្រង់ ប៉ុន្ដែស្នេហារបស់ពួកគេមិនបានសម បំណងឡើយពោលគឺត្រូវរងនូវគំនាបពី គ្រួសារតួឯកប្រុស។ ឪពុកម្ដាយតួឯកប្រុស ពេលដឹងថាកូនរបស់ខ្លួនមានចំណងស្នេហ៍ ជាមួយនារីជនបទក្នុងតំបន់ព្រៃភ្នំក៏បាន ហៅកូនប្រុសរបស់ខ្លួនត្រឡប់មកផ្ទះនៅ ឯភ្នំពេញវិញ។ ប៉ុន្ដែតួឯកប្រុសជាកូនបាន បដិសេធថាខ្លួនមិនអាចទៅបានទេតែបើសិនជាទៅផ្ទះសូមយកប្រពន្ធដែលរស់នៅក្នុងព្រៃជាមួយគ្នាទៅជាមួយផង។ ពេល នោះក្រុមគ្រួសារខាងប្រុសបានអនុញ្ញាត ប៉ុន្ដែការនាំប្រពន្ធពីក្នុងព្រៃទៅជួបឪពុក ម្ដាយត្រូវមានលក្ខខ័ណ្ឌពោលឋានៈជា ប្រពន្ធត្រូវប្រែក្លាយទៅជាអ្នកបម្រើវិញ ទើបអនុញ្ញាតឱ្យចូលផ្ទះបាន។ ពេលនោះ ហើយដែលតួឯកស្រីមករស់នៅក្នុងផ្ទះខាង ប្រុសពោរពេញដោយគំនាបនិងការធ្វើ បាបគ្រប់បែបយ៉ាង។ ទីបំផុតតួឯកប្រុស និងតួឯកស្រីបានស្លាប់នៅក្បែរដងស្ទឹង ដែលជាកន្លែងផ្ដើមស្នេហ៍ដំបូងរបស់ពួក គេទាំងពីរក្រោមរូបភាពកម្សត់បំផុត។
ផលិតករទាំងពីររូបខាងលើក៏ស្នើទូរ ទស្សនិកជនមេត្ដាបន្ដជួយតាមដានខ្សែ ភាពយន្ដខ្មែរ ពិសេសរឿង“ស្ទឹងស្នេហា” នេះដើម្បីជាកម្លាំងចិត្ដសម្រាប់ផលិតករសិល្បករខ្មែរ ហើយទាំងផលិតករនិងសិល្ប ករនៅតែបន្ដការខិតខំប្រឹងប្រែងក្នុងការ ផលិតខ្សែភាពយន្ដប្រកបដោយភាពច្នៃ ប្រឌិតបន្ថែមធ្វើយ៉ាងណាឱ្យខ្សែភាពយន្ដ ក្រោយកាន់តែមានគុណភាពក្នុងការប្រកួត ប្រជែង ៕
ដោយ៖ វឌ្ឍនា