ជនទំនើងថៅកែការ៉ាស់សាំង​ PTT ត្រូវតុលាការចោទប្រកាន់​ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០​ ខែធ្នូ​ នេះ​ លោក​ សាយ​ ណូរ៉ា​ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេចចោទប្រកាន់លោក​ សារុន​ វីថូរ៉ាត់​ ថៅកែការ៉ាស់សាំង​ PTT កូនប្រុសលោកតំណាងរាស្ត្រ​ ច័ន្ទ​ សារុន​ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ​ ។

ចំណែកគ្រូបង្រៀន​ ត្រូវបានដោះលែងអោយមានសេរីភាព​ វិញ​ ព្រោះរកមិនឃេីញពីការប្រព្រឹត្តបទល្មេីសលួចថតរូបអាក្រាតនារីក្នុងបន្ទប់ទឹក​ ។

នេះបេីតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ​។

បច្ចុប្បន្ន​ ថៅកែការ៉ាស់សាំង PTT​ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ វិញ​ រង់ចាំនីតិវិធី​ ចៅក្រមស៊េីបសួរ​ នៅថ្ងៃទី២១​ ខែធ្នូ​ ។

លោក សារុន វីថូរ៉ាត់ ត្រូវបានជនរងគ្រោះ ចោទប្រកាន់ថា បានបញ្ជាអោយកូនចៅព្រួតវៃស្ទើរស្លាប់ ដោយអះអាងថា បានលួចថតនារីក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ថ្មីៗនេះ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print