អធិការរងក្រុងបាវិតដកកាំភ្លេីងបាញ់​ ស្ត្រីម្នាក់ជាម្ចាស់ហាងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីដែលគេស្គាល់ជាម្ចាស់ហាងយីហោសំណាងអាណេបានរងរបួសធ្ងន់ខណះត្រូវជនសង្ស័យមានតួនាទីជាអធិការងក្រុងបាវិតបានយកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់និងបាញ់ចំក្បាលមួយគ្រាប់ហើយរត់គេចខ្លួនបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវអង្គុយផឹកស៊ីរត់ចែកជើងគ្នាកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩  ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យរឿងគំនុំ ។

បើតាមសមត្ថកិច្ចនគរបាលបានបង្ហើបថាជនរងគ្រោះមានឈ្មោះ សឿន​ ដាណេ​ មានវ័យ​៣៨ឆ្នាំ​ រស់នៅភូមិក្រាំងអាត់​ឃុំកំពង់សីលា​ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ។

ចំណែកជនសង្ស័យមានឈ្មោះ កែវ​ ចិត្រា​ អាយុ២៨ឆ្នាំ មុខរបរអធិការរងនគរបាលក្រុងបាវិត មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង ក្រោយពេលបង្ករហេតុក៏បានគេចខ្លួនប៉ុន្តែក្រោយមកបានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង  ។

ប្រភពបន្តថាមុនកើតហេតុជនសង្ស័យបានចូលហាងផឹកស៊ីមួយកន្លែងយីហោ​សំណាងអាណេរក្រោយមកមិនដឹងជាមានរឿងអ្វីស្រាប់តែជនសង្ស័យទាញយកកាំភ្លើងបាញ់ប្រហារ មកលើជនរងគ្រោះយ៉ាងព្រៃផ្សៃតែម្ដង។

បន្ទាប់ពីកេីតហេតុភ្លាមៗជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញ៉ាប់ប្រញាលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម។

សូមបញ្ជាក់ថាជនសង្ស័យត្រូវជាកូនប្រុសអធិការនគរបាលក្រុងបាវិតនិងទើបឡើងកាន់តំណែងថ្មីៗជាអធិការរងនគរបាលក្រុងបាវិតទទួលផែនគ្រឿងញៀនផងដែរ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print