ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៩រោច ខែមិគរសិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម និងលោក អនុសេនីយ៍ឯក នាង ផល្លី នាយប៉ុស្តិ៍អូរបែកក្អមដឹកនាំកម្លាំងចុះរដ្ឋបាលក្នុងមូលដ្ឋាននិងបានផ្សព្វផ្សាយ ភូមិ សង្កាត់ មានសុវត្តិភាពជួនប្រជាពលរដ្ឋបានយល់ដឹង។
យោងតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់អូរបែកក្អមបានអោយដឹងថា គោលដៅ ដែលចុះនោះគឺនៅចំណុច ក្រុម៣ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ដែលមានកម្លាំងសរុប ១០នាក់ជាលទ្ធផលការងារស្ថិតិ ត្រួតពិនិត្យ បានមួយខ្នងផ្ទះ ចំនួន៣១បន្ទប់ ស្មើរនិង៣១គ្រួសារ មនុស្សសរុប ៦៩នាក់ ប្រុស ៤៥នាក់ អាយុ ១៨ឡើង ៦២នាក់ ប្រុស ៣១នាក់។ហើយបានផ្សព្វផ្សាយ ភូមិ សង្កាត់ មានសុវត្តិភាព ដែលមានប្រជាពលរដ្ឋចូលរួម ២០នាក់ ប្រុស ៥នាក់ ៕
...