​រថយន្ដ​ឡិច​ស៊ី​ស​470​បែក​កង់​ក្រឡាប់​ធ្លាក់​ផ្លូវ​របួសធ្ងន់​ស្រាល​៥​នាក់​

ចែករំលែក៖

​ក្រុង​ប៉ោយ​ប៉ែ​ត​៖​ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​៥​នាក់​បាន​រង​របួសធ្ងន់​និង​ ស្រាល​ដោយសារ​រថយន្ដ​ឡិច​ស៊ី​ស470មួយ​គ្រឿង​បាន​បែក​កង់​ក្រឡាប់​ធ្លាក់​ផ្លូវ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងលិច​វត្ដ​សិរី​មង្គល​សុទ្ធា​រាម​ ហៅ​វត្ដ​ស្ទឹង​បត់​ ស្ថិត​ក្នុងភូមិ​ស្ទឹង​បត់​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ។​

ផផ

​តាម​របាយការណ៍​របស់​មន្ដ្រី​នគរ​ បាល​ជំនាញ​បាន​បង្ហាញ​ថា​ អ្នក​របួស​ទាំង​៥​នាក់​ពុំ​ត្រូវ​ បាន​ស្គាល់ឈ្មោះ​នោះ​ទេ​ តែ​គេ​គ្រាន់តែ​ ដឹង​ថា​ ក្នុង​នោះ​មាន​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ (​អ្នកបើកបរ​រថយន្ដ​)​ និង​៤​នាក់​ទៀត​ ជា​ជន​ ជាតិចិន​ ។​

​ប្រភព​បាន​បញ្ជាក់​ទៀត​ថា​ មុន​ពេល​ កើតហេតុ​មនុស្ស​ទាំង​៥​នាក់​បាន​ជិះ​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​470 ពណ៌​ត្រី​ឆ្លូញ​ចង្កូត​ ស្ដាំ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ល្បឿន​ លឿន​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ដ​ ខាងលើ​នេះ​បាន​បែក​កង់​ធ្វើ​ឱ្យ​រេ​ចង្កូត​ក្រឡាប់​ ធ្លាក់​ផ្លូវ​បណ្ដាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ដ​រង​ របួសធ្ងន់​២​នាក់​និង​ស្រាល​៣​នាក់​។​ ចំណែក​ រថយន្ដ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ធ្វើ​អន្ដរាគមន៍​និង​បាន​ហៅ​រថយន្ដ​សង្គ្រោះ​មក​ដឹក​អ្នក​របួស​ទៅ​កាន់​មន្ទីរ​ ពេទ្យ​ ។​ រីឯ​រថយន្ដ​ត្រូវ​បាន​នាំ​យក​ទៅ​ រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ ប៉ោយ​ប៉ែ​ត​ដើម្បី​រក្សា​ទុក​ឱ្យ​ម្ចាស់​វិញ​ ៕​

ោោ

៨៨

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print