ភ្នំពេញ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេប ញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក និងជាប្រធាន អនុគ ណៈកម្មការប្រឡង ជ្រេីសរេីសសិស្ស-និសិ្សត ចូលសិក្សា នៅតាមបណ្តាសាលា វិទ្យាស្ថានទាំងបី: មានសាលានាយទាហានសកម្ម សាលាទ័ពជេីងគោក និងវិទ្យាស្ថាន បច្ចេកទេសតេជោហ៊ុនសែន មាន ប្រសាសន៍ទៅកាន់ក្មួយៗថា “អ្នកចេះគឺជាប់ “។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លេីកឡេីងបែប នេះនាថ្ងៃអាទិ ត្យ ១១ រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងទី ២២ ខែ ធ្នូ ឆ្នាំ២០១៩ នេះមានការចូលរួមពី ឧត្តមសេនីយ៍ អមអនុគណៈកម្មាការ ជាច្រេីនរូបទៀត អញ្ជើញកាត់វិញ្ញាសា សរសេរ ប្រឡងជ្រើស រើសសិស្សនាយ ទាហាននៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ។
សម្រាប់វិញ្ញាសា កាយសម្បទានឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មជ្ជមណ្ឌលកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)(ស្ដាតចាស់)។
គួររំឮកផងដែរថា: មានបេក្ខជន បេក្ខនារី បានដាក់ពាក្យប្រឡងទូទាំងប្រទេសសរុប ចំនួន៨,០៦៣នាក់ ( ស្រី៣,៣៩៣នាក់) ស្មើនឹង ៣២៧បន្ទប់ បើប្រៀបធៀបនឹងឆ្នាំ ២០១៨ កន្លងមក បេក្ខជន បានដាក់ពាក្យប្រឡងសរុបប្រហាក់ប្រហែលគ្នា ។
គណៈកម្មការប្រឡង និងគណៈមេប្រយោគ (អគារនុរក្ស មេពួក និងអនុរក្ស នៅតាមមណ្ឌល ប្រឡងទូទាំងប្រទេសមានចំនួន សរុប៩៦៦នាក់ និងបែងចែកតាមមណ្ឌលប្រឡងចំនួន៧ រួម មាន៖
ទី១: មណ្ឌលភ្នំពេញ ៣៤៦នាក់
ទី២: មណ្ឌលយោធភូមិភាគទី១ នៅ ខេត្តស្ទឹងត្រែង ចំនួន ៥៥នាក់
ទី៣: មណ្ឌលយោធភូមិភាគទី២ ខេត្តកំពង់ចាម ចំនួន ៨៤នាក់
ទី៤: មណ្ឌលយោធភូមិភាគទី៣ ខេត្តតាកែវ ចំនួន ៨១នាក់
ទី៥: មណ្ឌលយោធភូមិភាគទី៤ ខេត្តសៀមរាប ចំនួន ១៦៥ នាក់
ទី៦: មណ្ឌលយោធភូមិភាគភូមិភាគទី៥ ខេត្តបាត់ដំបង ចំនួន ១២៧នាក់ និងគណៈកម្មការប្រឡងចំនួន ១០៨នាក់ផងដែរ ។ រយះពេល បីថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០ ១៩ និងមានការរៀបចំប្រឡងវិញ្ញាសា កីឡាមានរត់ចំងាយ ចោ លដំដែក និងលោតចម្ងាយ ។ គួររំឮកផងដែរថា: ចំពោះសិស្សដែលប្រឡងជាប់ត្រូវចូលរៀនចំនួន ៦៨០ នាក់ សិក្សារយះពេល ៤ ឆ្នាំ ទទួលបា្រក់បៀរវត្សរ៍ ស្មេីនិងនាយចំណង់ ។ ការប្រឡង ជ្រេីសរេីសនាយទាហានវ័យក្មេង គឺជាការបំពេញ បន្ថែម នាយទាហានមានសមត្ថភាព គ្រប់គ្រាន់និងជាតម្រូវការរបស់ក្រសួងការពារជាតិ ដេីម្បីជំនួសចាស់ៗដែលនិងត្រៀមចូលនិវត្តន៍បន្តវេនពីរៀមច្បង។ ក្នុងនោះគណៈកម្មការកោតសរសេីរដ៏ស្មោះ ចំពោះអាណាព្យាបាល ដែលជម្រុញកូនចៅ ដាក់ពាក្យប្រលងចូល(ខ.ភ.ម) នាអនា គតពួក គាត់និងក្លាយជាសសរទ្រូង ចាប់យកអាជីព (ខ.ភ.ម) កាន់តែល្អប្រសេីរឡេីងថែមទៀត ដេីម្បីការពារបូរណភាពទឹកដីបានស្ថិតស្ថេរគង់វង្ស ៕