ស្លាប់២របួស៥នាក់នៅស្រុកបរិបូរណ៍ ករណីរថយន្តក្រឡុងស៊ីម៉ង់ត៍បុក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលនៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍និងរថយន្តសាំយ៉ុង ហេតុ​ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីយបថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១២០ និង១២១ ស្ថិតនៅភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបរិបូរណ៍ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តពីរគ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នា ក្នុងពេលធ្វើដំណើររថយន្តម៉ាកសាំយ៉ុងដឹកអ្នកដំណើរពាក់ស្លាក​លេខភ្នំពេញ 2AA 3073 និងរថយន្តម៉ាក SCANIAដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខខាងមុខ ភ្នំពេញ 3E 9532 ស្លាកលេខខាងក្រោយ ភ្នំពេញ 4A -7116 បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នាពេលមកដល់ចំណុចកើតហេតុបណ្ដាលឱ្យរថយន្តក្រឡុកស៊ីម៉ង់បានរេចង្កូតចូលមកចំណែកខាងរថយន្តសាំយ៉ុងខណ:ដែលរថយន្ត​សាំយ៉ុងបានរបុកគ្នាពេញមួយទំហឹងតែម្តង បណ្តាលជនរងគ្រោះម្នាក់បានស្លាប់នៅកន្លែងកើតហេតុហើយអ្នកបើកបររថយន្តសាំយ៉ុងរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ ។ ដោយឡែក៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់បង្កគ្រោះថ្នាក់បានរត់គេចខ្លួនបាត់ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ ។ ចំណែកអ្នករងរបួសត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត ដោយឡែករថយន្តទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូណ៍យកមករក្សាដើម្បីធ្វើការដោះស្រាយតាមនិតិវិធី៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print