រថយន្ដ​ដឹក​ដី​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្ដាល​ឱ្យ​ម្ដាយកូន​២​នាក់​ស្លាប់​

ចែករំលែក៖

​ក្រុង​ប៉ោយ​ប៉ែ​ត​៖​ ម្ដាយ​និង​កូន​២​នាក់​ បាន​បាត់បង់​ជីវិត​នៅ​លើ​ដងផ្លូវ​យ៉ាង​ អាណោចអាធ័ម​ដោយសារ​ឧបទ្ទវហេតុ​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ ដោយ​រថយន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ បុក​ម៉ូតូ​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ផ្លូវ​ បំបែក​ជា​៣​ ក្បែរ​ធនាគារ​អេ​ស៊ី​លី​ដា​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​ បា​លិ​លេ​យ្យ​១​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

លល

​តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​បានឱ្យ​ ដឹង​ថា​ ម្ដាយកូន​ដែល​បាត់​បង់ជីវិត​ក្នុង​ ហេតុការណ៍​នេះ​ គឺ​ស្ដ្រី​ ជា​ម្ដាយ​ឈ្មោះ​ វី​ អាយុ​៣៥​ឆ្នាំ​ និង​កូនប្រុស​ឈ្មោះ​ ខ្វៃ​ អាយុ​១០​ឆ្នាំ​ ទាំង​២​នាក់​មាន​ទីលំនៅ​ ក្នុងភូមិ​គី​ឡូត៍​លេខ​៤​ សង្កាត់​ផ្សារ​ កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ។​ ចំណែក​ជន​ បង្ក​ជា​អ្នកបើកបរ​រថយន្ដ​ឈ្មោះ​ ខេ​ង​ សុខ​ឃឿ​ន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជា​កម្មករ​បើកបរ​រថយន្ដ​ដឹក​ដី​របស់​ក្រុមហ៊ុន​ចាំង​កេ​ត​ភៀវ​ ។​

​ប្រភព​ដដែល​បន្ដ​ឱ្យ​ដឹង​ថា​ មុន​ពេល​ កើតហេតុ​គេ​បានឃើញ​ស្ដ្រី​រង​គ្រោះ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១០​ ពាក់​ស្លាក​លេខ​បន្ទាយ​ មាន​ជ័យ​1F-0679​ ។​ លុះ​មក​ដល់​ចំណុច​ កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវបំបែក​ជា​៣​ ក៏​បាន​វាក់​ជាមួយ​រថយន្ដ​ដឹក​ដី​មួយ​គ្រឿង​ ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​ ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​បុក​ម៉ូតូ​ខាង​ លើ​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឱ្យ​២​នាក់​ម្ដាយកូន​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ។​ ភ្លាមៗ​នោះ​អ្នកបើកបរ​រថយន្ដ​បាន​ ព្យាយាម​បើករថយន្ដ​គេច​តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​បាន​ទាំង​រថយន្ដ​និង​អ្នក​ បើកបរ​ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ ពិនិត្យ​វាស់វែង​រួច​ប្រគល់​សាកសព​ឱ្យ​ ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី​ ។​ ចំណែក​ម៉ូតូ​រថយន្ដ​ និង​ អ្នកបើកបរ​រថយន្ដ​ត្រូវ​បាន​បញ្ជូន​ទៅ​ កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ ប៉ែ​ត​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​ តាម​នីតិវិធី​ ៕​

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print