ឃាតកឈាមខ្មៅ​កាប់សម្លាប់ក្មេងប្រុស៣នាក់ ហើយរត់គេចពីគុកព្រឹកមិញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ

ចែករំលែក៖

ខេត្តសៀមរាប៖ ឃាតកកាប់សម្លាប់ក្មេងប្រុស៣នាក់ ដ៏សែនឃោរឃៅ ហើយបានព្យាយាមហែកគុករត់គេចខ្លួនកាលពីព្រឹកព្រឹកព្រលឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចនគរបាល សហការជាមួយកងរាជអាវុធហត្ថខេត្ត​ចាប់ខ្លួនបានវិញ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិកោសដូង ស្ថិតនៅចំខាងក្រោយកម្ពោធព្រៃរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ 

គួររំលឹកថា ឃាតកត្រូវបានរត់គេចខ្លួនពីកន្លែងឃុំខ្លួនកាលពីវេលាម៉ោង៥ទៀបភ្លឺ ខណៈដែលមន្ត្រីនគរបាលកំពុងប្រជុំជួរគោរពទង់ជាតិ ហើយមានការធ្វេសប្រហែស ។ ខណៈនោះ ជនសង្ស័យត្រូវបានស្ថិតនៅក្រោមការមើលខុសត្រូវពីនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ុន្តែ​ជនសង្ស័យបានហែកតាមប្រឡោះរនាំងដែកចេញ ទើបមានករណីភ្ញាក់ផ្អើល មានវិធានការដល់សមត្ថកិច្ចនគរបាល និងកម្លាំងកងរាជអាវុធហត្ថ​សហការគ្នាឈានដល់ការចាប់ខ្លួនបាន ៕  

...

    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print