ប្រធានាធិបតីរុស្ស៊ិលោកពូទីន ពេលថ្មីៗនេះបានប្រកាសត្រៀមធ្វើសង្គ្រាមជាមួយអាមេរិកនិងណាតូ ។ ស្ថានភាពខាងលើធ្វើឲ្យរុស្ស៊ីនិងប្រទេសលោកខាងលិចកាន់តែតានតឹងជាងមុនទ្វេដង។
ចាប់ពីឆ្នាំ២០០៩និងឆ្នាំ២០១៦ អាមេរិកនិងណាតូបានប្រើគ្រប់វិធីសាស្ត្រក្នុងការឡោមព័ន្ធរុស្ស៊ីហើយពេលនេះរុស្ស៊ីបានប្រកាសជាផ្លូវការថា អាមេរិកនិងណាតូពិតជាបានគម្រាមកំហែងដល់សន្តិសុខជាតិ ។
ជាមួយគ្នានេះប្រធានាធិបតីពូទីនបានបញ្ជាឲ្យកម្លាំងទាហានពិសេសកម្លាំងកាំជ្រួចមីស៊ីុលបរមាណូត្រៀមលក្ខណៈទប់ទល់និងវាយប្រហារទៅលើសត្រូវ ដែលប៉ុនប៉ងបំផ្លាញសន្តិសុខស្ថេរភាពរបស់រុស្ស៊ី។
ការប្រកាសខាងលើរបស់លោកពូទីនក្រោយពេលដែលអាមេរិកបានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូ ដោយបញ្ជាឲ្យកម្លាំងទាហានអាកាសគ្រប់គ្រងបរមាណូយុទ្ធសាស្ត្រ ចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំក្នុងរដ្ឋ អាឡាបាម៉ា ។
គោលដៅនៅក្នុងការធ្វើសមយុទ្ធរបស់អាមេរិកគឺស្តីអំពី សង្គ្រាមបរមាណូ ដោយសាកល្បងយន្តហោះទម្លាក់គ្រប់បរមាណូ។ យន្តហោះទម្លាក់គ្រាប់B 52 របស់អាមេរិកក៏បានចូលរួមនៅក្នុងការធ្វើសមយុទ្ធនោះដែរ។ គ្រាប់មីស៊ីុលឆ្លងទ្វីបបំពាក់ក្បាលគ្រប់បរមាណូក៏បានចូលរួមនោះ ដែរ ។
មេទ័ពអាមេរិកបញ្ជាក់ថា ការធ្វើសមយុទ្ធនេះក្នុងគោលដៅទប់ទល់ពេលមានសង្គ្រាមបរមាណូកើតឡើង។ សមយុទ្ធនេះក៏មានអាវុធទំនើបៗជាច្រើនដែលអាមេរិកបាន ប្រើប្រាស់ ដើម្បីទប់ស្កាត់ពេលសត្រូវវាយប្រហារដោយមីស៊ីុលបរមាណូចូលក្នុង ទឹកដីអាមេរិក។
ក្រុមអ្នកវិភាគបញ្ជាក់ថា អ្វីដែលអាមេរិកបានធ្វើនាពេលនេះគឺសម្តៅទៅលើប្រទេសរុស្ស៊ី តែប៉ុណ្ណោះដោយមានតែរុស្ស៊ីទេទើបអាចគំរាមអាមេរិកបាន ។
សង្គ្រាមបរមាណូអាចនឹងកើតឡើងក្នុងពេលដែលរុស្ស៊ីទ័លច្រកដោយសារតែអាមេរិកនោះ។ នៅពេលនេះអាមេរិកបានបញ្ចេញអាវុធមួយទៀតដែលធ្វើឲ្យរុស្ស៊ីត្រូវ ដួលរលំមិនចាំបាច់វាយនោះ គឺអាមេរិកបានលក់ប្រេងទៅក្រៅប្រទេសដែលធ្វើឲ្យតម្លៃប្រេងកាន់តែ ធ្លាក់ចុះ ពលរដ្ឋរុស្ស៊ីមិនអាចរស់បានទៀតឡើយ ។ ទាំងនោះហើយអាចធ្វើឲ្យរុស្ស៊ីធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក ទើបអាមេរិកសម្រេចត្រៀមទប់ស្កាត់ឲ្យបានមុន ។
អ្វីដែលរុស្ស៊ីព្រួយបារម្ភនាពេលនេះគឺប្រសិនបើប្រធានាធិបតីថ្មីអាមេរិកមកពីគណបក្សសាធារណរដ្ឋនោះសង្គ្រាមរវាងអាមេរិកនិងរុស្ស៊ីពិបាកគេចផុតខ្លាំងណាស់។ កន្លងមកបេក្ខភាព ប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋលោក George Pataki បានចោទប្រកាន់លោក ពូទីនថាជាអ្នកគំរាមកំហែងហើយលោកប្រកាសថាវិធីសាស្ដ្រដ៏ល្អបំផុត នឹងមានប្រសិទ្ធិភាពនោះគឺវាយឱ្យចំកណ្ដាលមុខ លោកពូទីនតែម្ដង។
ការប្រកាសរបស់លោក Pataki ក្នុងពេលដែលលោកប្រកួតប្រជែងស្វែងរកសំឡេងគាំទ្រដើម្បីក្លាយជាតំណាង គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតខាងមុខ។ ទាំងនោះហើយបានជាលោក សម្រេចជ្រើសរើសលោកពូទីនធ្វើជា គោលដៅក្នុងការវាយប្រហារ ។
លោក Pataki បញ្ជាក់ថា លោក ពូទីនគឺជាអ្នកគំរាមកំហែង ហើយវិធី សាស្ដ្រដ៏ល្អបំផុតនោះគឺដាល់ឱ្យចំកណ្ដាល មុខលោកទើបអាចបញ្ចប់ការគំរាម កំហែងបាន។
ការប្រកាសរបស់លោក Pataki ចំ ពេលដែលទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេ រិកស្ថិតក្នុងតំណាក់កាលតានតឹងបំផុត ពាក់ព័ន្ធនិងវិបត្ដិនៅក្នុងប្រទេសស៊ីរី ។
រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិក លោកចនឃើរីបានជួបពិភាក្សាជាមួយប្រធានាធិបតីពូទីននៅទីក្រុងមូស្គូក្នុងការ ស្វែងរកដំណោះស្រាយបញ្ចប់វិវាទរវាងប្រទេសទាំងពីរនិងស្វែងរកសំឡេង រួមគ្នា មួយក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅ ក្នុងប្រទេសស៊ីរី។
នៅពេលនេះមិនទាន់មានប្រតិកម្មអ្វីនោះឡើយពីភាគីរុស្ស៊ី ជុំវិញការប្រកាសរបស់បេក្ខភាពគណបក្សសាធារណរដ្ឋ។ កាលពីពេលកន្លងមកលោកពូទីនធ្លាប់ បានប្រកាសថា បេក្ខភាពប្រធានាធិបតី អាមេរិកមិនត្រូវយករុស្ស៊ីធ្វើជាខែលក្នុងការយកចំណេញនយោបាយ នោះឡើយ ទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ ។
នៅក្នុងសារឆ្នាំថ្មីលោកពូទីនបានថ្លែង ថា ខ្ញុំចង់ជូនពរជាពិសេស ដល់ពួកទាហាន និងនាយទាហានរុស្ស៊ីដែល កំពុងប្រយុទ្ធ ទល់នឹងភេរវនិយមអន្តរជាតិ នៅឆ្ងាយពីស្រុកទេស ដើម្បីការពារប្រយោជន៍ ប្រទេសជាតិ ដោយព្រមជាមួយនេះ តែងសំដែងឲ្យឃើញនូវ ឆន្ទៈប្តូរប្តេជ្ញ ចរិតលក្ខណៈរឹងប៉ឹង។ គួរនិយាយថា លក្ខណៈសម្បត្តិបែបនេះ តែងប្រទេសជាតិត្រូវការ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជោគជ័យប្រទេសជាតិទាំងមូល អាស្រ័យនឹងប្រសិទ្ធិភាពការងារ និងសមិទ្ធិផល ពលរដ្ឋម្នាក់ៗ។
ជាការកត់សម្គាល់ ទោះបីមេដឹកនាំរុស្ស៊ី មិនបញ្ចេញឈ្មោះប្រទេស ដែលពួកយោធារុស្ស៊ី កំពុងប្រយុទ្ធទល់នឹងភេរវនិយមក្តី ក៏គេដឹងជាទូទៅថា ប្រទេសនោះគឺស៊ីរី ជាទីដែលនៅអស់៣ខែជាប់ មកហើយ កងអាកាសរុស្ស៊ី បន្តធ្វើប្រតិបត្តិការវាយកំទេច ទីតាំងរបស់ពួកភេរវជន នៃអង្គការរដ្ឋអ៊ីស្លាមនៅលើដែនដីស៊ីរី។
លោកពូទីន រំលឹកថា តាមប្រពែណីដែលមានជាប់ជាហូរហែរមក អ្នកស្រុករុស្ស៊ី តែងប្រារព្ធ បុណ្យចូលឆ្នាំថ្មី គឺក្នុងរង្វង់គ្រួសារដោយជួបជុំជាមួយសាច់ញាតិខ្លួន និងជាមួយមិត្តភ័ក្ត្រ ដ៏ ជំនិតៗ បំផុត។ ព្រមជាមួយនេះ គាត់ក៏សង្កេតឃើញថា មិនមែនគ្រប់តែពលរដ្ឋទេ ដែលអាចធ្វើ បុណ្យ ចូលឆ្នាំថ្មី នៅក្នុងរង្វង់គ្រួសារបានដូចចិត្ត។ មូលហេតុ មកពី ក្នុងយប់ឆ្លងចូលឆ្នាំថ្មី អ្នកខ្លះ ត្រូវ បង្ខំចិត្ត យាមនៅមន្ទីរពេទ្យ ឬ ផលិតទំនិញណាដែលមិនអាចអាក់ខានបាន បំពេញ កាតព្វកិច្ចយោធា ធានាសន្តិសុខ ទាំងលើដីគោក ទាំងនៅសមុទ្រ ទាំងក្នុងអាកាស៕