ប្រធានាធិបតីស្រីលង្កាលោកMaithri pala Sirisena កាលពីថ្ងៃទី៤ ខែមករា បានប្រកាសថានិងផ្ដល់ដីសម្រាប់សាងសង់លំនៅឋានដល់ពលរដ្ឋជាង១សែន នាក់ដែលរងផលប៉ះពាល់ដោយអំពើ ហិង្សាជាតិសាសន៍ ។
លោក Sirisena បញ្ជាក់ថា ការ ផ្ដល់ដីនឹងត្រូវបានធ្វើឡើងក្នុងរយៈពេល៦ខែខាងមុខចំពោះពលរដ្ឋដែលរសនៅតាមបណ្ដាខេត្ដភាគខាងជើងនិងភាគខាង ត្បូង ព្រមទាំងពលរដ្ឋដែលរស់នៅតាម ឆ្នេរសមុទ្រ Puttalam ផងដែរ។ គ្រួសារ ដែលទទួលបានដីសម្រាប់រស់នៅគឺជា គ្រួសារដែលស្នាក់នៅក្នុងជំរំភៀសខ្លួន។
នៅតំបន់ភាគខាងជើងនិងភាគខាងត្បូងជាទីកន្លែងដែលមានការវាយប្រហារ គ្នារវាងកម្លាំងទាហានរដ្ឋាភិបាលនិងក្រុម ឧទ្ទាមតាមិលដែលពេលនេះ ស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលពេល នេះត្រូវបានរៀបចំឱ្យពលរដ្ឋមានការតាំង ទីលំនៅពិតប្រាកដដើម្បីប្រកបរបរចិញ្ចឹម ជីវិត។ ការផ្ដល់ដីសង់ទីលំនៅឋានជាក់ លាក់គឺជាការសន្យារបស់ប្រធានាធិបតីស្រីលង្កាពេលលោកជាប់ឆ្នោតជាប្រធានាធិបតី។
ប្រធានាធិបតី Sirisena អាយុ៦៤ឆ្នាំ បានជាប់ឆ្នោតជាប្រធានាធិបតីកាលពី ដើមឆ្នាំ២០១៥ដោយមានសំឡេងគាំទ្រលោករហូតដល់ទៅ៥១្ប២៨ភាគរយ។ ក្នុងរយៈពេលមួយឆ្នាំកាន់តំណែងលោកបានជំរុញឱ្យកែប្រែរដ្ឋធម្មនុញ្ញបានជោគជ័យដែលជាចំណុចសំខាន់បំផុតក្នុងការ ធ្វើឱ្យសេដ្ឋកិច្ចប្រទេសជាតិកាន់ តែ ប្រសើរនិងបញ្ចប់ជម្លោះជាតិសាសន៍នៅ ក្នុងប្រទេសរបស់លោក ៕
ប្រែសម្រួល៖ ម៉ែវ សាធី