នៅតែមានសកម្មភាព កាប់បំផ្លាញព្រៃឈើ និងរោងម៉ាសុឺនអារឈើនៅខេត្តកំពង់ស្ពឺ

ចែករំលែក៖


ខេត្តកំពង់ស្ពឺ៖ ទោះជាមានវិធានការ បង្ក្រាបបទល្មើសធនធានធម្មជាតិដ៏តឹងតែងជាប្រចាំក៏ដោយ ក៏នៅតែមានសកម្មភាព កាប់បំផ្លាញព្រៃឈើនៅខេត្តកំពង់ស្ពឺ ជាបន្តទៀត។ ជាក់ស្តែងឈើចំនួន ៨០កំណាត់ ត្រូវបានបង្ក្រាបចាប់យកមករក្សាទុកប្រគល់អោយជំនាញ។ ប្រតិបត្តិការបង្ក្រាប​បទល្មេីសព្រៃ​ឈេី​ បានធ្វើឡើង
នៅម៉ោង​១២ និង៣០នាទី​ ថ្ងៃទី​២២​ ខែធ្នូ​ ឆ្នាំ២០១៩​ រហូតមកដល់ថ្ងៃទី​២៣​ ខែធ្នូ ឆ្នាំ​២០១៩ ។ ដោយកម្លាំង​កងរាជអាវុធហត្ថស្រុកឱរ៉ាល់​ ចំនួន​០៧នាក់​ដឹកនាំដោយ លោក​ មេបញ្ជាការស្រុក​ បានសហការជាមួយ​កម្លាំង​បរិស្ថាន​ដែនជ្រកសត្វព្រៃភ្នំឱរ៉ាល់​ ចុះចាប់ឈេី​ និង រោងសិប្បកម្ម​ គ្មានច្បាប់ អនុញ្ញាត នៅចំនុចដីឡូតិ៍​ ស្ថិតក្នុងភូមិ​រោងម៉ាសុីន​ និងភូមិត្រពាំងធ្មា​ ឃុំតាសាល​ ស្រុកឱរ៉ាល់​ ដែលមានឈេី​ដុល​មូល​​ប្រភេទ​ចម្រុះ​ ចំនួន​៨០កំណាត់​ ។ បច្ចុប្បន្ន​កម្លាំងកំពុងនៅការពារ​ និងដឹកជញ្ជូន​ យកទៅរក្សាទុក​ នៅស្នាក់ការ​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ភូមិ​ក្រាំង​ពង្រ​ ដេីម្បីចាត់ការតាមនីតិវិធី​៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print