តើតុលាការខេត្តកោះកុង មានចំណាត់ការផ្លូវច្បាប់លើ លោកផ្កាយ២ ទុន ដៀត ដែលចាក់ដីរំលោភសមុទ្រ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ លោកផ្កាយ២ ទុន ដៀត ត្រូវបានគេទទួលស្គាល់ថា ជាជនរំលោភច្បាប់ក្នុងប្រទេសកម្ពុជាពេញទី ខណៈចាក់ដី ថ្ម បូមខ្សាច់ចាក់រំលោភយកសមុទ្រ ឈានដល់សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាអោយជំនាញ និងស្ថាប័នពាក់ព័ន្ធចុះពិនិត្យ និងរកឃើញពីគំនិតចេតនាទុច្ចរិតរំលោភយកសមុទ្រយ៉ាងពិតប្រាកដ។
ទាក់ទិននិងបញ្ហានេះ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង បាននឹងកំពុងរំពឹងគិតថា៖ ឆ្នាំ២០២០នេះ សង្ឃឹមថា តុលាការខេត្តកោះកុង នឹងមានចំណាត់ការផ្លូវច្បាប់ចំពោះលោកផ្កាយ២ ទុន ដៀត ដែលចាក់ដីរំលោភសមុទ្រ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ជាគំរូអោយជនរួមជាតិបានឃើញពី អ្នកបំពានច្បាប់ ត្រូវទទួលទោសទណ្ឌ និងលុបបំបាត់នូវជនយកច្បាប់មកជាន់ឈ្លី។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ហើយថា បើសិនជាលោកផ្កាយ២ ទុន ដៀត មិនកាយដីចេញពីសមុទ្រ វិញទេ ផ្កាយរបស់លោកក៏មិននៅបានទៀតដែរ ។ សម្តេចតេជោ មានប្រសាសន៍បន្ថែម ថា ចំណាត់ការយ៉ាងណាទៀតនោះ របស់តុលាការខេត្តកោះកុង គឺ ជាឆន្ទានុសិទ្ធិតាមផ្លូវច្បាប់ ។

ទន្ទឹមនេះ ប្រជាពលរដ្ឋ សង្ឃឹមថា នៅឆ្នាំ២០២០ នេះ តុលាការខេត្តកោះកុង នឹងមានចំណាត់ការផ្លូវច្បាប់ចំពោះលោកផ្កាយ២ ទុន ដៀត ដើម្បីជាការព្រមានដល់អ្នកដទៃទៀត ដែលថ្លើមធំហ៊ានចាក់ដីរំលោភសូម្បីសមុទ្រ ជៈឥទ្ធិពលដ៏អាក្រក់ដល់សង្គមជាតិ។

តាមពិតទៅប្រជាពលរដ្ឋ មិនចង់ឃើញ តែការព្រមានហើយគ្មានប្រសិទ្ធភាពនោះទេ ដែលការធ្វើបែបនេះ នឹងធ្វើអោយជនដទៃទៀត ហ៊ានចាក់ដីរំលោភសមុទ្រ ដូចលោកផ្កាយ២ ទុន ដៀត ដែរ។

កន្លងមក តុលាការខេត្តកោះកុង អះអាងថា នឹងចាត់ការតាមផ្លូវច្បាប់ចំពោះលោកផ្កាយ២ ទុន ដៀត ដែលត្រូវបានរកឃើញថា បានចាក់ដីរំលោភសមុទ្រ នៅចំណុចមាត់ព្រែកកោះប៉ោ ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ចំណាត់ការរបស់តុលាការ នាពេលនេះ ធ្វើឡើងក្រោយមានប្រតិកម្មខ្លាំងៗពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែបើគ្មានបទបញ្ជាសម្តេចទេ លោកផ្កាយ២ ទុន ដៀត យកសមុទ្រធ្វើជាកម្មសិទ្ធ ខណៈអាជ្ញា ជំនាញគាត់ងងឹតភ្នែក..!!!..៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print