ទិដ្ឋភាពស្វាគមន៍ឆ្នាំថ្មីនៅប្រទេសមួយចំនួនលើពិភពលោក​

ចែករំលែក៖

ប្រទេសនៅលើពិភពលោក មានពិធីស្វាគមន៍ឆ្នាំថ្មី ខុសៗ គ្នា ហើយពេលវេលាក៏ខុសគ្នានោះដែរ​។ប៉ុន្តែអ្វីដែលចាប់អារម្មណ៍បំផុត គឺពិធីស្វាគមន៍ឆ្នាំថ្មី​ ប្រព្រឹត្តទៅយ៉ាងរលូន​ ដោយមិនមានការគំរាមកំហែង ឬវាយប្រហារណាមួយ បំផ្លាញភាពសប្បាយរីករាយនោះឡើយ ។ ប្រទេសមួយចំនួនកំពុងប្រឈមវិបត្តិ ក៏ស្វាគមន៍ឆ្នាំថ្មីយ៉ាង​រីករាយផងដែរ ដោយសង្ឃឹមថា នឹងទទួលបាននៅអ្វីល្អជាងឆ្នាំមុន។

ឆ្នាំ​២០១៩​ បានក្លាយទៅជាអតីតកាលទៅហើយ ហើយពេលនេះពិភពលោកបានស្វាគមន៍ឆ្នាំថ្មី ២០២០​ ដោយសង្ឃឹមថា អ្វីគ្រប់យ៉ាងនឹងល្អប្រសើរ សុខសន្តិភាព ស្ថិរភាពនយោបាយ​ សេដ្ឋកិច្ច សង្គម​​ និងការរីកចម្រើនល្អទៅមុខជានិច្ច​។

បរិយាកាសស្វាគមន៍ឆ្នាំថ្មី​ បានរៀបចំឡើងយ៉ាងអធិកអធម៍ នៅតាមបណ្តាទីក្រុងធំ ទាំងទ្វីអាស៊ី​ អឺរ៉ុប អាមេរិក អាហ្វ្រិក ដើម្បីស្វាគមន៍ទទួលឆ្នាំថ្មី ដោយបានបាញ់កាំជ្រួចផ្កាភ្លើងយ៉ាងស្រស់ស្អាត​ ។

នៅទីក្រុងស៊ីដនី​ ពិធីបាញ់កាំជ្រួចផ្កាភ្លើងដ៏ស្រស់ស្អាត​​ បើទោះជាប្រទេសនេះកំពុងតែប្រឈមនឹងភ្លើងឆេះព្រៃរាលដាលជាទ្រង់ទ្រាយធំ មិនទាន់អាចគ្រប់គ្រងបានក៏ដោយ។ ប៉ុន្តែពិធីស្វាគមន៍ឆ្នាំថ្មី​នេះ ក៏មិនអាចខ្វះបានឡើយ។ នៅមុនឈានចូលឆ្នាំថ្មីពលរដ្ឋប្រមាន​ជិត​៣សែននាក់ បានស្នើរឲ្យផ្អាកបាញ់កាំជ្រួចផ្កាភ្លើងមួយឆ្នាំ ដោយសារតែភ្លើងឆេះព្រៃ ប៉ុន្តែរដ្ឋាភីបាលមិនអាចផ្អាកបានឡើយ។​ មន្ត្រីទីក្រុងស៊ីដនី បានលើកឡើងថា ការបាញ់កាំជ្រួច ដែលចំណាយប្រាក់​ប្រមាណ​៦,៥លានដុល្លារ។ ប៉ុន្តែវាអាចនាំមកចំណូលសេដ្ឋកិច្ច ប្រមាណ​១៣០លានដុល្លារ​។​ ប្រសិនបើលុប​ការបាញ់កាំជ្រួចនេះ ក៏មិនអាចជួយអ្វីដល់ភ្លើងឆេះព្រៃនោះដែរ​។

ក្រៅពីស៊ីដនី នៅមានទីក្រុងជាច្រើន​ ដែលបាញ់កាំជ្រួចផ្កាភ្លើងយ៉ាងស្រស់ស្អាត ក្នុងនោះមានប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងប្រទេសក្នុងតំបន់អឺរ៉ុប ជាដើម៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print