ប្រគល់សេចក្តីសម្រេច ជូននាយទាហានជាន់ខ្ពស់ចំនួនបួនរូប ជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ   

ចែករំលែក៖

ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងការពារជាតិ សម្តែងការកោត សរសេីរ ចំពោះព្រះមហាក្សត្យ ប្រមុខរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាដែលបានដំឡេីងឋានន្តរសក្តិមុខដំណែងជូននាយទាហានជាន់ខ្ពស់បួនរូបបន្ថែម ទៀតនាពេលនេះ បញ្ជាក់ពីការរីកចម្រេីនរបស់ កងយោធ ពលខេមរភូមិន្ទ ក្នុងកិច្ចការបូរណភាពទឹកដី ការពារក្តីសុខក្សេមក្សា ន្ត ជូនប្រជាពលរដ្ឋក្នុងនគរ។

សម្តេចពិជ័យសេនា ថ្លែងដូច្នេះក្នុងពិធីប្រជំុបូកសរុបការងារឆ្នាំ ២០១៩ និងដាកចេញទិសដៅ អនុវត្តឆ្នាំ ២០២០ នៅសាលប្រជំុ”វិមានមិត្តភាព”ទីស្តីគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព-ស ២៥៦៣ត្រូវនឹងថ្ងៃទី ០២ មករា ឆ្នាំ ២០២០ ។

នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ  អគ្គលេខាធិ ការដ្ឋាន ក្រសួងការពារជាតិ អានរបាយការណ៍ បូកសរុបការ ងារឆ្នាំ២០១៩ និងដាក់ចេញទិសដៅអនុវត្តឆ្នាំ២០២០ដោយបព្ជាាក់ ពីស្មារតីទទួលខុសត្រូវ តាមផែនការកែទម្រង់ (ខ.ភ.ម) រយះពេល ៥ ឆ្នាំ និងកម្មវិធីការងារ សម្រេចបានសមិទ្ធផលធំៗ ជាច្រេីនទៀត ។

ក្នុងនោះ ក៏មានការលេីកឡេីងពីសមាជិកអង្គប្រជំុ នូវអ្វីដែលសេចក្តីព្រាងមិនបានរំលេច ឱយកាន់តែច្បាស់លាស់សុីជម្រៅបន្ថែមទៀត ជាស្មារតីយោគយល់  ក៏ដូចជាបំពេញបន្ថែម នូវរាល់ចំណុចវិជ្ជមាន សម្រាប់ (ខ.ភ.ម) ទទួលបានជោគជ័យនាឆ្នាំ ខាងមុខនិងឆ្នាំបន្តបន្ទាប់ ។

គួររំលឹកផងដែរថា : នាយហានចំនួន ៤ រូបថ្នាក់អនុរដ្ឋលេខាធិ ការ ក្រសួងការពារជាតិដែលប្រកាសនាពេលនោះ រួមមាន:       ១-លោកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ហ៊ត ២- លោកឧត្តម ឧត្តម សេនីយ៍ឯក តេង ឈួន  ៣- លោកឧត្តម ឧត្តមសេនីយ៍ ឯក សួន បវរ និងទី ៤- លោកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី ផងដែរ ៕សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print