កូរ៉េខាងជើងប្រកាសពីគោលនយោបាយ មិនរាថយចំពោះអាមេរិក

ចែករំលែក៖

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្កោលទោសយ៉ាងខ្លាំងដល់ អាមេរិក ដែលបាន​បន្តនយោបាយ ចងគំនុំជាមួយកូរ៉េខាងជើង ដោយមិនមានកិច្ចពិភាក្សាណាមួយ​បញ្ចប់ការប្រឈមមុខដាក់គ្នា។
ជាមួយគ្នានេះមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ បានប្រកាសថា​កូរ៉េខាងជើង មិនអាចប្តូរសេដ្ឋកិច្ច​ និងសេចក្តីសុខ ​ជាមួយនឹងសន្តិសុខ​ អនាគតប្រទេសជាតិនោះឡើយ។​ តាំងពីចុងឆ្នាំ​២០១៩ លោកគីម ជុងអ៊ុន បាន​ដឹកនាំកិច្ចប្រជុំ រយៈពេល​៤ថ្ងៃ ​ជាមួយមន្ត្រីបក្សពលករកូរ៉េខាងជើង​ ក្នុងពេលដែលអាមេរិក​ មិនបានឆ្លើយតប​ តាមគម្រោងពិភាក្សាចុងឆ្នាំ​២០១៩។
គីម ជុងអ៊ុន​ បញ្ជាក់ថា គ្មានអ្វីដែលកូរ៉េខាងជើង ត្រូវផ្អាក កម្មវិធី​បរមាណូ​និងកាំជ្រួចមីស៊ីលឆ្លងទ្វីបនោះឡើយ​។ មេដឹកនាំកូរ៉េខាងជើងក៏បានចោទប្រកាន់អាមេរិកថា៖ ជាបងធំសង្គមងងឹត ដោយបន្តរក្សាគោលនយោបាយ ​ចង់គំនុំ ជាមួយកូរ៉េខាងជើង ដោយ​បន្តធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង និងបន្តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង​។
លោក គីម ជុងអ៊ុន បានប្រកាសទៀតថា​នឹងបង្កើនការផលិត​បរមាណូ​ ប៉ុន្តែ ទ្វារនៃកិច្ចពិភាក្សា​នៅតែបើកជានិច្ច​។ លោក គីម​ ប្រកាសថា​​​ ពិភពលោកនឹងបានឃើញ​ អាវុធថ្មីៗ​ជាច្រើននៅពេលដ៏ខ្លីខាងមុខ ។ លោកបន្តទៀតថា​«យើងបានប្តេជ្ញា ថានឹងមិនដោះដូរសន្តិសុខជាតិ​​ កិត្តិយស និងសុវត្ថិភាព ជាមួយភាគីណាមួយនោះឡើយ។
ជាមួយគ្នានោះដែរ ​កូរ៉េខាងជើងបានព្រមានថា​នឹងជ្រើសរើសផ្លូវថ្មីសម្រាប់ដើរបន្ត​ប្រសិនបើអាមេរិក មិនមានគម្រោង ពិភាក្សាបញ្ចប់ការប្រឈមមុខ។​ចាប់តាំងពីឆ្នាំ​២០១៨មក កូរ៉េខាងជើង បានជួបពិភាក្សា​ជាផ្លូវការទ្វេភាគី ពីរលើក​ នៅសិង្ហបុរី​​នាថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ និង ថ្ងៃទី​២៨ខែកុម្ភៈឆ្នាំ​២០១៩ នៅទីក្រុងហាណូយ​ប្រទេសវៀតណាម​។ ក្រៅពីនេះ លោកមេដឹកនាំ ប្រទេសទាំងបី កូរ៉េខាងជើង ខាងត្បូង និងអាមេរិក​បានជួបពិភាក្សាគ្នារយៈពេលខ្លី ក្រៅផ្លូវការនៅថ្ងៃទី​៣០ខែមិថុនាឆ្នាំ​២០១៩ នៅតំបន់ព្រំដែនគ្មានយោធា កូរ៉េទាំងពីរ​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print