ខេត្តព្រះសីហនុ ៖ រថយន្តឡិចស៊ីស470 មួយគ្រឿង បានបើកបុកក្បាលខឿនថ្មពុះ ចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តផ្ទុះឆេះចេ ញអណ្តាតភ្លើងសន្ធោសន្ធៅនៅ ផ្នែកខាងម៉ាស៊ីន ។
ក្រោយកើតហេតុភ្លាម គេឃើញមានក្រុមប្រជាពលរដ្ឋ និងសមត្ថកិច្ចជាច្រើននាក់ បាននាំគ្នាជួយគាស់ទ្វារ
រថយន្តដើម្បីជួយសង្គ្រោះ តែគួរឲ្យសោកស្ដាយ ពេលយកជនរងគ្រោះចេញមកក្រៅ គាត់បានស្លាប់នៅក្នុងរថយន្ តរួចទៅហើយ។
ជាមួយគ្នានោះដែរ ជនរងគ្រោះអាចស្លាប់ដោយសារ ឈ្លក់ នឹងផ្សែងភ្លើង បូករួមនឹងការរងរបួសផងដែរ។ មិនមានសាក្សីណាបញ្ជាក់ថា បានឃើញហេតុការណ៍ផ្ទាល់ភ្នែក មុន និងពេលបុកខឿនថ្មនោះទេ ព្រោះថា ក្នុងពេលកើតហេតុមេឃងងឹត និងយប់ជ្រៅហើយនោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯងនេះ បានកើតមានឡើងនៅម៉ោង០និង ៤០នាទីយប់រំលងអធ្រាត្រឆ្ លងចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 179-180 ត្រង់ចំណុច មុខវិទ្យាល័យវាលរេញ ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបើកបុកខឿនថ្មនេះ ម៉ាក LEXUS LX 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-3111 បើកបរដោយឈ្មោះ នាក់ ចយ ភេទប្រុស អាយុ៥៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ(ជិះ ម្នាក់ឯង) និងមានទីលំនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រថយន្តបើកក្នុងទិសដៅពីភ្នំ ពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏បានបុកខឿនថ្មពេញទំហឹង បណ្ដាលឲ្យរថយន្តឆាបឆេះតែម្ តង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងចាត់ចែងជួយពន្លត់អគ្គិ ភ័យ រលត់ទាំងស្រុង រីឯវត្ថុតាង រថយន្ត១គ្រឿងខូចខាតធ្ងន់ បានយកមករក្សាទុកនៅអធិការដ្ ឋាននគរបាលស្រុកព្រៃនប់៕ឆ្លាម សមុទ្រ