បើកបររថយន្តឡិច​ស៊ីស​៤៧០​បុក​ក្បាល​ខឿន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ ផ្ទុះ​ឆេះ​ចេញ​អណ្តាត​ភ្លើង​សន្ធោសន្ធៅ​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រថយន្ត​ឡិចស៊ីស​470 មួយគ្រឿង បាន​បើក​បុក​ក្បាល​ខឿន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ផ្ទុះ​ឆេះ​ចេញ​អណ្តាត​ភ្លើង​សន្ធោសន្ធៅ​នៅ​ផ្នែក​ខាង​ម៉ាស៊ីន ។
ក្រោយ​កើតហេតុ​ភ្លាម​ គេ​ឃើញ​មាន​ក្រុម​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ជាច្រើន​នាក់​ បាននាំគ្នា​ជួយ​គាស់​ទ្វារ​
រថយន្ត​ដើម្បី​ជួយសង្គ្រោះ​ តែ​គួរ​ឲ្យ​សោកស្ដាយ​ ពេល​យក​ជនរងគ្រោះ​ចេញមកក្រៅ គាត់​បាន​ស្លាប់​នៅ​ក្នុង​រថយន្ត​រួចទៅហើយ។
ជា​មួយ​គ្នា​នោះ​ដែរ ​ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​ឈ្លក់​ នឹង​ផ្សែង​ភ្លើង​ បូករួម​នឹង​ការ​រង​របួស​ផងដែរ​។ ​មិនមាន​សាក្សី​ណា​បញ្ជាក់ថា បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​មុន​ និង​ពេល​បុក​ខឿន​ថ្ម​នោះ​ទេ ព្រោះថា ក្នុងពេល​កើតហេតុ​មេឃងងឹត ​និង​យប់​ជ្រៅ​ហើយ​នោះ​។
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​នេះ បាន​កើតមានឡើង​នៅ​ម៉ោង​០​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ 179-180 ត្រង់ចំណុច មុខ​វិទ្យាល័យ​វាលរេញ ស្ថិតនៅ​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​
សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​រថយន្ត​បើក​បុក​ខឿន​ថ្ម​នេះ ម៉ាក LEXUS LX 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2N-3111 បើកបរ​ដោយ​ឈ្មោះ នាក់ ច​យ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើត​ហេតុ​(​ជិះ​ម្នាក់ឯង​)​ និង​មាន​ទីលំនៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​ រថយន្ត​បើក​ក្នុង​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​ ក៏បាន​បុក​ខឿន​ថ្ម​ពេញ​ទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ឆាបឆេះ​តែម្តង។
​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ កំពុង​ចាត់ចែង​ជួយ​ពន្លត់​អគ្គិភ័យ រលត់​ទាំង​ស្រុង រីឯ​វត្ថុតាង រថយន្ត​១​គ្រឿង​ខូចខាត​ធ្ងន់ បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print