វីវរហើយ មានអ្នកយកឈ្មោះតារាសម្តែង ទ្រី តារាវុធ បោកស្រីៗជាច្រើនរូប

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងពិធីករកំពុងឡើងកូដ លោក ទ្រី តារាវុធ កំពុងរងការចោទប្រកាន់ពីសំណាក់នារីមួយចំនួនថាបានព្យាយាមទាក់ទងសុំស្នេហា រួមទាំងល្បួងឲ្យផ្ញើរូបអាក្រាតកាយឲ្យមើលជាដើម។ តារារូបនេះលើកឡើងថាគឺជាករណីអ្នកប្រើប្រាស់គណនីយក្លែងក្លាយក្នុងបណ្តាញសង្គមបោកប្រាស់ប៉ុណ្ណោះ ហើយលោកស្នើឲ្យមហាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីនេះ។ 

ការបញ្ជាក់នេះបានធ្វើឡើងក្រោយពីមានការភ្ញាក់ផ្អើលករណីការប្រើគណនីយរបស់ស្រីស្អាតមួយចំនួនបានទម្លាយសារអំពីករណីបោកបញ្ឆោទថ្មីតាមរូបភាពចាស់ដោយការប្រើប្រាស់គណនីយហ្វេសប៊ុក ដែលមានរូប​ថតនិងឈ្មោះលោក ទ្រី តារាវុធ ផ្ញើសារ និងរូបភាពលួងលោមស្នេហ៍ និងស្នើឲ្យភាគីខាងស្រីផ្ញើរូបភាពអាក្រាតកាយទៅវិញ។ ភ្លាមៗ តារាសម្តែង ដែលទើបនឹងបញ្ចប់ការប្រកួតសម្រស់អន្តរជាតិធំៗរូបនេះចេញមុខប្រកាស និងបដិសេធភ្លាមៗមុនពេលបញ្ហាកាន់តែរីកសាយធំឡើងៗ។ តារារូបនេះបញ្ជាក់ថា លោកក៏ភ្ញាក់ផ្អើល និងទើបទទួលដំណឹងដែរថាមានករណីឆបោកដោយប្រើប្រាស់ឈ្មោះ និងរូបថតលោកដើម្បីធ្វើសកម្មភាពអសីលធម៌ និងបោកប្រាស់នេះឡើង។

ទោះជាយ៉ាងណាលោកបញ្ជាក់ថា ជាករណីថ្មី ប៉ុន្តែប្រើប្រាស់រូបភាពដដែល ដែលមហាជនគួរមានការប្រយ័ត្ន និងពិនិត្យវិនិច្ឆ័យឲ្យបានហ្មត់ចត់ មុនពេលជឿជាក់ ឬសម្រេចចិត្តប្រគលសេចក្តីទុកចិត្ត។ លោកថា កន្លង​មកលោកក៏ធ្លាប់បញ្ជាក់ខ្លះដែលនៅលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន។ លោកសង្ស័យថាជនឆ្លៀតឱកាសបានឆក់យកពេលដែលោកកំពុងទទួលបានការស្គាល់ និងគាំទ្រពីទស្សនិកជននេះដើម្បីបោក​បញ្ឆោទជន​រងគ្រោះ ដោយលោកបដិសេធមិនទទួលខុសត្រូវលើបញ្ហាបោកប្រាស់នានា តាមបណ្តាញសង្គម ខណៈលោកមិនដែលជាប់ពាក់ព័ន្ធ ឬធ្លាប់ប្រព្រឹតដូចការលើកឡើងរបស់នារីមួយចំនួននោះឡើយ។ 

គួរបញ្ជាក់ដែរថា កន្លងមកក៏លេចចេញករណីឆបោករបស់ជនខិតខូចមួយចំនួនលើបណ្តាញទំនាក់ទំនងសង្គនេះដែរដោយការប្រើប្រាស់ឈ្មោះ និងរូបថតរបស់សិល្បករតែម្តង ។ ស្របគ្នានឹងកេរឈ្មោះតារាប្រុស ទ្រីតារាវុធ កំពុងតែលេចធ្លោរក្រោយបញ្ចប់ការងារលើឆាកអន្តរជាតិ និងភាពយន្តដែលលោកសម្តែងជាតួឯកកំពុងផ្ទុះការគាំទ្រខ្លាំងនោះកាន់តែធ្វើឲ្យជនខិលខូចឆ្លៀតឱកាសបោកប្រាស់មហាជនមួយចំនួនផងដែរ។ ដូចនេះដើម្បីជៀសវាងការចាញ់បោកនូវគ្រប់សកម្មភាពគេគួរធ្វើការផ្ទៀងផ្ទាត់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងការខូចកិត្តិយស បង់ប្រាក់កាក់ជាដើម ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print