បញ្ហាបម្រែបម្រួលអាកាសធាតុជា ប្រធានបទសំខាន់នៅក្នុងឆ្នាំ​២០២០

ចែករំលែក៖

បម្រែបម្រួលអាកាសធាតុ​បាន បង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់មនុស្សជាតិ​ពិសេសកម្តៅផែនដីកើនឡើងខ្ពស់  គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ។ ប៉ុន្តែមកទល់ពេលនេះ ប្រទេសមហាអំណាច នៅមិនទាន់មាន វិធានការណាមួយច្បាស់លាស់ទប់ស្កាត់បម្រែបម្រួលអាកាសធាតុនៅឡើយទេ ពិសេសរោងចក្រ ដើរដោយថាមពលធ្យូងថ្ម ។

ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺឥណ្ឌា​ ដោយប្រទេសនេះនៅមានរោងចក្រអគ្គិសនីដើរ ដោយថាមពលធ្យូងថ្ម នៅជុំវិញទីក្រុងញូវដេលី រហូតមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នេះ នៅតែដំណើរការដដែល ថ្វីបើអាជ្ញាធរឥណ្ឌា ធ្លាប់ព្រមានបិទ ប្រសិន​បើមិនបានបំពាក់ឧបករណ៍កាត់បន្ថយផ្សែងពុល (sulphur oxides) ឲ្យបានមុនចុងឆ្នាំ២០១៩។

អាជ្ញាធរឥណ្ឌា ធ្លាប់ព្រមានថា រោងចក្រអគ្គិសនី ដែលកំពុងតែដំណើរការ នៅជុំវិញទីក្រុងញូវដេលី ប្រឈមនឹងការបិទ ​នៅចុងឆ្នាំ២០១៩ ប្រសិនបើរោងចក្រទាំងនោះ មិនបានបំពាក់ឧបករណ៍កាត់បន្ថយផ្សែងពុល។ ប៉ុន្ដែរហូតមកដល់ពេលនេះ រោងចក្រទាំងនោះ នៅតែបន្ដដំណើរការដដែល ដោយមិនបានបំពាក់ឧបករណ៍អ្វីតាមដែលអាជ្ញាធរ បានកំណត់។

បណ្ដាញផ្សព្វផ្សាយ បានរាយការណ៍ថា រោងចក្រអគ្គិសនីធំៗ នៅក្នុងប្រទេសឥណ្ឌា មានចំនួយន៩៤ភាគរយ ដើរដោយថាមពលធ្យូងថ្ម។ រោងចក្រទាំងនោះ បានបញ្ចេញផ្សែងពុលយ៉ាងខ្លាំង ធ្វើឲ្យប៉ះពាល់បរិយាកាសអាកាសធាតុ។ ប៉ុន្ដែរហូតមកដល់ពេលនេះ គុណភាពខ្យល់ នៅក្នុងរដ្ឋធានីរបស់ឥណ្ឌា កាន់តែមានសភាពធ្ងន់ធ្ងរ ហើយទីក្រុងទាំងមូល ត្រូវហ៊ុមព័ទ្ធទៅដោយផ្សែងពុល។

ប្រភពព័ត៌មានដដែល បានបន្ដថា ដោយសារតែកត្ដាបរិយាកាសអាកាសធាតុមិនល្អបែបនេះ ទើបធ្វើឲ្យប្រជាពលរដ្ឋ ព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខភាពរបស់ពួកគេ។ ប្រជាពលរដ្ឋ នៅពេលចេញទៅណាមកណា នៅខាងក្រៅផ្ទះ ត្រូវពាក់ម៉ាស់។ ដោយតែបញ្ហាផ្សែងបំពុលទីក្រុងនេះ អាជ្ញាធរក៏ធ្លាប់ប្រកាសបិទសាលារៀនផងដែរ៕ ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print