សេរីពេកហើយ!! បើមិនមានច្បាប់គ្រប់គ្រងនោះទេ ការបាញ់ប្រហារនៅអាមេ៉រិកឆ្នាំ​២០២០នេះនឹងកើនឡើងខ្ពស់ជាងមុន

ចែករំលែក៖

ការបាញ់ប្រហារនៅអាមេ៉រិកគឺជាក្តីកង្វល់យ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ ដោយសារការបាញ់ប្រហារនៅ​ទីសាធារណៈតែងតែកើតឡើងជាញឹកញាប់។ មកទល់ពេលនេះច្បាប់ស្តីពីការគ្រប់គ្រងអាវុធនៅមិនទាន់ចេញជាផ្លូវការនៅឡើយ​ ជាហេតុធ្វើឲ្យពលរដ្ឋអាមេ៉រិកកាន់តែព្រួយបារម្ភ។

កាលពីឆ្នាំ​២០១៩ ការបាញ់ប្រហារដោយកាំភ្លើងពីសំណាក់ពលរដ្ឋអាមេ៉រិកផ្ទាល់បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៩៧០ មកទល់ពេលនេះ ដោយមានករណីបាញ់ប្រហារជាង​៤០០ករណី​ក្នុងមួយឆ្នាំ សម្លាប់មនុស្ស ជិត​១៥ពាន់នាក់​។

សារព័ត៌មាន​ USA today បានផ្សាយថា​ នៅក្នុងឆ្នាំ​២០១៩ គឺជាឆ្នាំដែលមានអ្នកស្លាប់ច្រើនបំផុតដោយអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង ហើយនៅយប់ឆ្លងឆ្នំា​ក៏​មិនមានអ្វីប្លែកនោះដែរ មានការបាញ់ប្រហារសម្លាប់មនុស្សជាច្រើននៅនាទីដំបូងនៃឆ្នាំ​២០២០។​​ នៅយប់ឆ្លងឆ្នាំ មានបុរស​២នាក់រងការបាញ់សម្លាប់នៅរដ្ឋ​ផ្លរីដា​ ។ នៅក្លិបរាត្រី​រដ្ឋតិចសាស់ ​ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់យុវជន២នាក់ មានអាយុ​១៧ឆ្នាំ និង​២៤ឆ្នាំ ​។​នៅក្នុងរដ្ឋ  Virginia  ក៏មានករណីបាញ់ប្រហារ​៧លើកផ្សេងគ្នា នៅខាងក្រៅ​ហាងបារ និងកន្លែង​ចតរថយន្ត ។ នៅក្នុងរដ្ឋ​​ Missouri ​មានមនុស្ស​៤នាក់រងការបាញ់ប្រហារនៅព្រឹកព្រលឹមឆ្នាំ​២០២០​បណ្តាលឲ្យស្លាប់​៣នាក់​និង​ម្នាក់​រងរបួស​។ ទាំងនោះជាសញ្ញាអាក្រក់​បំផុតសម្រាប់អាមេ៉រិក នៅក្នុងឆ្នាំ​២០២០នេះ​​ អាចនឹងមានអំពើហិង្សាកើនឡើង​ច្រើនជាងឆ្នាំ​២០១៩ ប្រសិនបើមិនមានវិធានការទប់ស្កាត់នោះទេ​។

ឆ្នាំ​២០១៩ មានការបាញ់ប្រហាររហូតដល់ជិត​៤១៧ ករណី​ សម្លាប់មនុស្សជាង​១៥ពាន់នាក់។ តាមរបាយការណ៍​(GVA) បញ្ជាក់ថា មានមនុស្ស ស្លាប់​១៤.៨០០នាក់ និងរងរបួស​២៨.៦០០នាក់។ ទាំងនោះហើយបង្ហាញឲ្យឃើញថា​ ទឹកដីអាមេ៉រិក មិនដែល​ទទួលបានសេចក្តីសុខពេញលេញ មួយថ្ងៃណាឡើយ​​ ។អាចនិយាយបានថា ថ្ងៃណា​ក៏មានករណីបាញ់ប្រហារសម្លាប់មនុស្សដែរ​។

តាមតួលេខរបស់គណប​ក្សប្រជាធិបតេយ្យអាមេ៉រិក បង្ហាញឲ្យឃើញថា អំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង ធ្វើឲ្យអាមេ៉រិក​ខាតបង់សេដ្ឋកិច្ច​ប្រមាណ​២៣០ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ឆ្នាំ២០១៩ជិតផុតទៅហើយ​តែការបាញ់ប្រហារ​នៅតែបន្តកើតឡើង​ ជាក់ស្តែង​ករណីបាញ់ប្រហារនៅក្នុងព្រះវិហារគ្រិស្ត នៅថ្ងៃទី៣០ ខែធ្នូ ក្នុងតំបន់​ White Settlement រដ្ឋTexas ​បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង​៣នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដល់ជីវិតកំពុងតែសង្គ្រោះបន្ទាន់៕ ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print