រថយន្តដឹករោងការបើកលឿនក្រឡាប់ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល១៨នាក់រដូករណែល

ចែករំលែក៖

ខេត្តមណ្ឌលគិរី:   មានឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្តដឹករោងការ ក្រឡាប់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ស្លាប់ និង១៨នាក់ទៀតរងរបួសធ្ងន់ស្រាលយ៉ាងរដូករណែលត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ៨កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ២ ខែ មករា ឆ្នាំ២០២០  នៅចំណុចអូរតេក្នុងភូមិពូក្រូច ឃុំ ស្រែអំពូម ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគិរី ។

សមត្ថកិច្ចនគរបាលស្រុកពេជ្រាដាបានឲ្យដឹងថា ករណីនេះកើតឡើងដោយមូលហេតុដោយអ្នកបើកបររថ​យន្តដឹករោងការប្រើប្រាស់ល្បឿនលឿន ចុះចំណោតមិនស្គាល់ផ្លូវកោងខ្លាំងធ្វើឲ្យ ជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់រថយន្តម៉ាក Hyundal ពណ៌ស ស្លាកលេខ ក្រចេះ 3A 0067 ដែលក្នុងនោះមានអ្នករួមដំណើរសរុបចំនួន១៩​នាក់ (ស្រី ០៥នាក់) រងរបួសធ្ងន់ស្រាល១៨នាក់ ស្លាប់ស្រ្តីម្នាក់។ អ្នកទាំងអស់គ្នារស់នៅក្នុងភូមិ-ឃុំតែមួយនៅ ក្នុងខេត្តក្រចេះ។
ក្រោយកើតហេតុអ្នកបើកបរបានរត់គេចបាត់ ចំណែកអ្នករងរបួស ត្រូវអាជ្ញាធរមូលដ្ឋាន បញ្ចូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្តមណ្ឌលគិរី ។ ដោយឡែក សាកសពសមត្ថកិច្ចជំនាញរៀបចំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print