វៀតណាម ស្វាគមន៍យន្តហោះថ្មី A321neo ACF ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ខ្ពស់ អំឡុងចូលឆ្នាំថ្មីរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានស្វាគមន៍យន្តហោះថ្មី២គ្រឿងប្រភេទ Airbus A321 ដែលត្រូវបានចុះបញ្ជីជាយន្តហោះ VN-A521 និង VN-A542 ដើម្បីធ្វើឲ្យយន្តហោះសរុបរបស់ Vietjet កើនដល់៨០គ្រឿង។ យន្តហោះថ្មី VN-A521 របស់ Vietjet គឺជាយន្តហោះប្រភេទ A321neo ACF (Airbus Cabin Flex) ២៤០កៅអី ទី៣ក្នុងពិភពលោក ហើយយន្តហោះទាំង៣នេះ បច្ចុប្បន្ន កំពុងតែត្រូវបានប្រតិបត្តិដោយក្រុមហ៊ុនអាកាសចរណ៍ Vietjet។
ជាមួយនឹងការមកដល់របស់យន្តហោះថ្មីនៅថ្ងៃចុងក្រោយនៃឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មីមួយនេះ កំពុងត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើដំណើរ អំឡុងពេលនៃរដូវកាលបុណ្យទាន ពោលគឺ រដូវចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ក៏ដូចជាឆ្លើយតបទៅនឹងផែនការបន្ថែមចំនួនយន្តហោះក្នុងឆ្នាំ២០២០។ យន្តហោះថ្មីនេះ បំពាក់ដោយកៅអីធ្វើពីស្បែកសត្វ និងការតុបតែងជាពិសេសនៅផ្នែកខាងក្នុងនៃយន្តហោះ។ យន្តហោះ A321neo ACF ទី៣របស់ Vietjet មានរចសម្ព័ន្ធថ្មីនៅត្រង់កន្លែងបើកបរ ដើម្បីបង្កើនចំនួនកៅអីអង្គុយរហូតដល់២៤០កៅអី ហើយអត្ថប្រយោជន៍របស់យន្តហោះម៉ាក Airbus ដ៏ទំនើបបំផុតមួយនេះ រួមមាន កន្លែងអង្គុយប្រកបដោយផាសុខភាព កាត់បន្ថយការស៊ីប្រេងយ៉ាងហោចណាស់ ១៦ភាគរយ កាត់បន្ថយសំឡេងរំខានដល់ទៅ ៧៥ភាគរយ និងកាត់បន្ថយវិទ្យុសកម្មដល់ទៅ ៥០ភាគរយ។ បច្ចុប្បន្ន Vietjet បណ្តុំទៅដោយយន្តហោះថ្មីជាងគេបំផុត និងទំនើបជាងគេបំផុតក្នុងពិភពលោក ដោយអាយុកាលជាមធ្យមរបស់យន្តហោះ មានចំនួនត្រឹមតែ ២,៧ឆ្នាំប៉ុណ្ណោះ ដែលធ្វើឲ្យការធ្វើដំណើរប្រកបដោយគុណភាព និងសុវត្ថិភាពបំផុត។
Vietjet បានដឹកជញ្ជូនអ្នកដំណើរសរុបជិត១០០លាននាក់ រហូតមកទល់បច្ចុប្បន្ន ជាមួយនឹងផ្លូវហោះហើរចំនួន ១៣០ខ្សែ ដែលគ្រប់ដណ្តប់លើគោលដៅជាច្រើន ក្នុងប្រទេសវៀតណាម និងផ្លូវហោះហើរអន្តរជាតិ ទៅកាន់កម្ពុជា ក្នុងនោះរាប់បញ្ចូលទាំងផ្លូវហោះហើររវាងខេត្តសៀមរាប និងទីក្រុងហាណូយ ឥណ្ឌា ជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ចិន និងប្រទេសឥណ្ឌូនេស៊ី ផងដែរ។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ Vietjet បានផ្តល់ឱកាសរាប់លាន ដើម្បីទទួលបានបទពិសោធហោះហើរ «បៃតង» ជាមួយនឹងយន្តហោះថ្មី សេវាកម្មថ្មី ភាពរួសរាយរាក់ទាក់ និងសន្សំសំចៃខ្ពស់។ Vietjet បានបង្កើតឲ្យមានការប្រែប្រួលដ៏អស្ចារ្យ ក៏ដូចជាចូលរួមជាចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ច ក្នុងគោលដៅនានា ដែលខ្លួនធ្វើការប្រតិបត្តិ តាមរយៈការលើកកម្ពស់ទេសចរណ៍ជាតិ និងការវិវឌ្ឍន៍នៃសមាហរ័រណកម្មសេដ្ឋកិច្ចអន្តរជាតិ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print