ភ្នំពេញ៖ លោក អ៊ុង ឆាយ អភិបាលរងខេត្តកែប បានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តិចនារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ឲ្យដឹងថា៖ ពិតជាមានការបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប ក្បែរវត្តសុមាធិ។
បើតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ករណីបាក់អគារនេះ បណ្តាលឲ្យសង្កត់កម្មករច្រើននាក់ជាប់នៅខាងក្រោម ប៉ុន្តែមិនដឹងថា រងគ្រោះប៉ុន្មាននាក់។
អាជ្ញាធរ ជំនាញ និងខាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គួរពិនិត្យមើលពីគុណភាពស្តង់ដារ នៃសំណង់ ក៏ដូចជាមុនចេញច្បាប់ អនុញ្ញាតសាងសង់។
អង្គភាព នគរដ្រេហ្គន នឹងបន្តផ្សាយ នៅពេលទទួលបានព័ត៌មានបន្ថែម៕
...
ដោយ៖ សិលា