Update ៖ ករណីបាក់អគារ៧ជាន់នៅខេត្តកែប មានមនុស្សពី២០ ទៅ៣០នាក់កំពុងជាប់ក្នុងគំនរថ្មបាក់បែក

ចែករំលែក៖

ខេត្តកែប៖ ពិតជារន្ធត់បំផុត នូវហេតុការបាក់អគារ៧ជាន់ នៅខេត្តកែប នារសៀលម៉ោង៤និង៣០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ តាមព័ត៍មានបឋមអោយដឹងថា៖ មានមនុស្សប្រមាណជា២០ ទៅ៣០នាក់កំពុងជាប់ក្នុងគំនរថ្ម ជាមួយការជួយអន្តរាគមន៍ពី អាជ្ញាធរ សមត្ថកិច្ចបន្តកាយរុករក អ្នករងគ្រោះកំពុងជាប់គំនរអគារបាក់បែកនេះ មានមកយ៉ាងច្រើនផ្នែក។
នេះជាលើកទី២ ដែលអគារខ្ពស់ៗត្រូវបាក់រលំ គឺខេត្តព្រះសីហនុសម្លាប់មនុស្សជាច្រើននាក់ និងរងរបួស ដោយសារការសាងសង់សំណង់គ្មានគុណភាព តាមស្តង់ដារបច្ចេកទេស និងធូររលុងពីជំនាញក្នុងការចេញច្បាប់អនុញ្ញាត អោយសាងសង់។ ថ្ងៃនេះលើកទី២ កើតឡើងនៅខេត្តកែប បាក់អគារ៧ជាន់ដូចនៅខេត្តព្រះសីហនុដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជិះឧទ្ធម្ភាគចក្រចុះទៅកាន់កន្លែងកើតហេតុ ដើម្បីដឹកនាំបញ្ជាការជួយសង្គ្រោះអ្នកកំពុងជាប់ក្នុងគំនរថ្មបាក់បែក។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ អគារមួយកន្លែងមានកម្ពស់ប្រមាណជា ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។ គេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់រងគ្រោះនៅក្រោមគំនរអគារនោះនៅឡើយទេ។
គួរសោកស្តាយបំផុតនូវដំណឹងដ៏តក់ស្លុតនេះ មិនគួរណាអស់លោកខាងជំនាញបណ្តែតបណ្តោយអោយសាងសង់សំណង់ ដោយគ្មានគុុណភាពបែបនេះ.!
នាយឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាអោយកងកម្លាំងនគរបាលជាតិយកចិត្តទុកដាក់សង្គ្រោះជនរងគ្រោះជាចម្បង។
លោកអភិបាលខេត្ត បានអោយដឹងថា៖ មានមនុស្សពី២០ ទៅ៣០នាក់កំពុងជាប់គាំង ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print