មកដល់ម៉ោង៥និង៤០នាទីល្ងាច ជនរងគ្រោះ៥នាក់ ត្រូវបានជួយសង្គ្រោះចេញពីគំនរអគារ បាក់បែក ខណៈមានមនុស្សប្រមាណ២០-៣០នាក់ កំពុងជាប់នៅខាងក្រោមអគាររលំ

ចែករំលែក៖

ខេត្តកែប៖ យ៉ាងហោចណាស់ក៏មាន កម្មករជាជនរងគ្រោះប្រមាណជា ៥នាក់ហើយ ត្រូវបានជួយសង្គ្រោះចេញពីក្រោមគំនរអគារគិតត្រឹមវេលាម៉ោងប្រមាណ៥និង៤០នាទី ល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ មន្ត្រីខេត្ត បានអះអាងថា មានជនរងគ្រោះប្រមាណជា២០-៣០នាក់ បានជាប់នៅក្រោមអគារដែលបាក់រលំនេះ ខណៈពួកគេកំពុងធ្វើការ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៤៖៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ អគារមួយកន្លែងមានកម្ពស់ប្រមាណជា ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។ អគារនេះត្រូវបានគេអះអាងថា សាងសង់សម្រេចបានប្រមាណជា ៩០ភាគរយហើយ។
សំណង់នេះប្រើដែកដូចនៅសំណង់អគារ៧ជាន់នៅខេត្តព្រះសីហនុ ត្រូវរលំសម្លាប់នោះឡើយ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print